បើកសាខាថ្មីនៅផ្សារដើមថ្កូវ៖ Domino's Pizza មានប្រូម៉ូសិនពិសេសច្រើន
- 2017-04-12 02:14:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកសាខាថ្មីនៅផ្សារដើមថ្កូវ៖ Domino's Pizza មានប្រូម៉ូសិនពិសេសច្រើន
ចន្លោះមិនឃើញ
ហាង Domino's Pizza សាខាថ្មីទី ៦ បានលេចរូបរាងឡើងហើយនៅតាមបណ្ដោយផ្លូវទៅរង្វង់មូលផ្សារដើមថ្កូវ។ ក្នុងឱកាសបើកលក់ជាលើកដំបូងនៅទីតាំងថ្មីនេះ ឃើញថាមានអតិថិជនជាច្រើនបានចូលរួមគាំទ្រ និងរីករាយជាមួយកម្មវិធីផ្ដល់ជូនពិសេសជាច្រើនដូចជា៖
លោក លាង សុវណ្ណារិទ្ធ អ្នកគ្រប់គ្រងហាង Domino's Pizza សាខាផ្សារដើមថ្កូវ បានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនបើកសាខាថ្មីនៅទីនេះ ព្រោះកន្លងមកមានអតិថិជនកុម្ម៉ង់ភីហ្សាចេញពីម្តុំនេះច្រើន។ «វត្តមានហាងសាខាទី៦ របស់យើង នឹងធ្វើឲ្យការដឹកជញ្ជូនទៅកាន់អតិថិជននៅតំបន់ផ្សារដើមថ្កូវក៏កាន់តែលឿនដែរ។ ពិសេសឱកាសចូលឆ្នាំខ្មែរនេះ ហាងយើងនឹងបើកលក់ធម្មតា សង្ឃឹមថា អតិថិជនទាំងអស់នឹងបន្តគាំទ្រយើង»។
លោកបន្តថា បច្ចុប្បន្នអ្នកញុំាភីហ្សាមិនមែនតែបរទេសទេ ឃើញថាខ្មែរយើងពិសេសកូនក្មេងៗ ក៏ចូលចិត្តញុំាភីហ្សាខ្លាំងដែរ ដូច្នេះនៅទីតាំងថ្មីនេះក្រុមហ៊ុនបានត្រៀមខ្លួនជាស្រេចដើម្បីទទួលកម្មវិធីជួបជុំពិសេសៗ ឬ កម្មវិធីខួបកំណើតរបស់អតិថិជន។
លោក តុលា ភ្ញៀវម្នាក់ក្នុងចំណោមភ្ញៀវ ២០០ នាក់ដំបូងដែលទទួលបានការផ្តល់ជូនពិសេស "ញុំាភីហ្សាខ្នាតធំ ឥតគិតថ្លៃ ៦ខែ" បាននិយាយទាំងរីករាយថា លោកចូលចិត្តញុំាភីហ្សាខ្លាំងណាស់ ដូច្នេះលោកសប្បាយចិត្តដែលពេលនេះមានហាងភីហ្សាបើកនៅក្បែរផ្ទះលោកតែម្ដង។ «ពីពេលនេះទៅចង់ញុំាងអាចមកញុំាផ្ទាល់នៅហាងម៉ង ម្យ៉ាងចូលដល់ក្នុងហាងនេះភ្លាមមានអារម្មណ៍ល្អភ្លាម ព្រោះគេរៀបចំតុងតែងបានស្អាតហើយត្រជាក់ស្រួលខ្លួន ដូច្នេះធ្វើឲ្យខ្ញុំញុំាភីហ្សាក៏កាន់តែឆ្ងាញ់ដែរ»។
ចង់ច្បាស់ថាហាង Domino's Pizza ថ្មីនេះមានបរិយាកាសល្អពិសេសដូចលោក តុលា លើកឡើង ឬអត់ សូមមកហាងថ្មីនេះដោយផ្ទាល់ណា៎។
បើរវល់ខ្លាំង អ្នកក៏អាចទូរស័ព្ទកុម៉្មង់តាមលេខ 18002020 ធានាដឹកជូនយ៉ាងឆាប់រហ័ស មិនឲ្យលើសពី ៣០ នាទីទេ។
Domino's Pizza ល្បីឈ្មោះពេញទូទាំងពិភពលោក រសជាតិដើមមកពីអាមេរិក ពេលនេះមានសាខាសរុប ៦ សាខានៅភ្នំពេញ៖ នៅបឹងកេងកង, ផ្សារទំនើបស៊ីធីម៉ល, IFL, ផ្សារទំនើបអ៊ីអនម៉ល, ភ្នំពេញថ្មី និងផ្សារដើមថ្កូវ។
ប្រញាប់ឡើង! ប្រូម៉ូសិនដ៏អស្ចារ្យនេះ មានរយៈពេលត្រឹមតែ ១ សប្តាហ៍ប៉ុណ្ណោះ! ដើម្បីទទួលព័ត៌មានបន្ថែមពីកម្មវិធីប្រូម៉ូសិនពិសេសរបស់ Domino's Pizza សូមចូលហ្វេសប៊ុកផ្លូវការ Domino's Pizza