១៣សន្លឹកបង្ហាញពីការប្រណាំងរទេះគោ-ក្របីដូចព្យុះនៅអង្គរសង្ក្រាន្ត
- 2017-04-16 21:05:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៣សន្លឹកបង្ហាញពីការប្រណាំងរទេះគោ-ក្របីដូចព្យុះនៅអង្គរសង្ក្រាន្ត
ចន្លោះមិនឃើញ
ការប្រកួតប្រណាំងរទេះគោ-ក្របីបានប្រព្រឹត្តទៅនៅទីលានអង្គរខ្យុងយូដើម្បីអបអរសាទរ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយមានប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករ។
ការប្រណាំងរទេះគោ-ក្របីនេះមានរទេះគោចំនួន៣០ (កងឈើ១០ និងកង់ជ័រ២០) និងរទេះក្របីចំនួន៣០ដែលប្រកួតរយៈពេល៣ថ្ងៃលើ៣វិញ្ញាសា។ តាមប្រភេទវិញ្ញាសានីមួយៗត្រូវបានស្វែងជយលាភីចាប់ពីលេខ១ដល់លេខ៤ ដូច្នេះជយលាភីសរុបមានរទេះគោចំនួន៨ និងរទេះក្របីចំនួន៤។
ប្រាក់រង្វាន់
លេខ១ទទួលបានពាន១ និងប្រាក់រង្វាន់១លាន និង២០ម៉ឺនរៀល
លេខ២ទទួលបានប្រាក់រង្វាន់៨០ម៉ឺនរៀល
លេខ៣ទទួលបាន៤០ម៉ឺនរៀល
លេខ៤ទទួលបាន២០ម៉ឺនរៀល
គ្រប់រទេះគោ-ក្របីទាំងអស់ផ្សេងទៀតដែលមិនទទួលបានជយលាភីក៏ទទួលបានប្រាក់ឧបត្ថម្ភខ្លះដែរ