"សិស្សប្អូនសំណព្វចិត្ត" បញ្ចាំងដោយឥតគិតថ្លៃ ជាសាធារណៈនៅថ្ងៃអង្គរសង្ក្រាន្ត
- 2017-04-18 01:30:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"សិស្សប្អូនសំណព្វចិត្ត" បញ្ចាំងដោយឥតគិតថ្លៃ ជាសាធារណៈនៅថ្ងៃអង្គរសង្ក្រាន្ត
ចន្លោះមិនឃើញ
ស្របពេលជាមួយនឹងកម្មវិធីអង្គរសង្ក្រាន្ត ដែលជាព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ពេញនិយមក្នុងឱកាសចូលឆ្នាំខ្មែរនោះ Cellcard ក៏បានរៀបចំកម្មវិធីមួយ ដោយមានការបញ្ចាំងរឿង "សិស្សប្អូនសំណព្វចិត្ត" ដែលជាភាពយន្តស្នេហាបែបយុវវ័យដ៏ល្បីមួយ។ ភាពយន្តនេះមានការចូលរួមសម្ដែងដោយតារាល្បីៗជាច្រើនដូចជា អ្នកនាង សុខ សោម៉ាវត្តី លោក យីម ណារ៉ា នាយ គ្រឿន រួមនឹងលោក Chekky ជាដើម។
ក្រៅពីការចាក់បញ្ចាំងរឿងនេះ Cellcard ក៏មានការប្រគំតន្ត្រីដោយមានការចូលរួមពី កញ្ញា រ៉េត ស៊ូហ្សាណា កម្មវិធីកម្សាន្ត ការលេងល្បែងប្រជាប្រិយខ្មែរដើម្បីឈ្នះរង្វាន់ និងសម្ពោធសេវាដូរលុយអស្ចារ្យថ្មី (Osja Xchange Family) ជាមួយជម្រើសកាន់តែច្រើនដូចជា៖
កម្មវិធីនេះមានការចូលរួមពីយុវទូតរបស់សែលកាត និងសាធារណៈជនយ៉ាងច្រើនកុះករ ក្នុងថ្ងៃទី១៤ មេសា នៅក្រុងសៀមរាបបរិវេណ អង្គរ-ឃ្យុងយូរ។
Cellcard ក៏ជាអ្នកឧបត្ថម្ភកម្មវិធីអង្គរសង្ក្រាន្ត ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ និងការជួបជុំមហាគ្រួសារខ្មែរ មិនតែប៉ុណ្ណោះ Cellcard ក៏មានការបង្ហាញព្យុះហត្ថយាត្រា #LightUpKH ដើម្បីជួយលើកទឹកចិត្តយុវជនកម្ពុជា និងធ្វើឲ្យកម្មវិធីកាន់តែសប្បាយផងដែរ៕