សុគន្ធ នីសា ផ្ទុះ​ប្រតិកម្ម​រឿង​រិះគន់​តារា​ហង្ស​មាស​ មិន​ទៅ​ចូល​រួម​បុណ្យ​សព​ប្រពន្ធ​ រិន សាវ៉េត​

  • 2017-04-27 01:46:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា​ តារា​ចម្រៀង​ហង្ស​មាស​​ រង​ការ​រិះ​គន់​ពី​មហា​ជន​ ថា​មិន​ទៅ​ចូល​រួម​បុណ្យ​សព​ប្រ​ពន្ធ​លោក រិន សាវ៉េត​ ពេល​នេះ​ សុគន្ធ​ នីសា ក៏​បាន​បញ្ចេញ​ប្រតិកម្មតប​វិញ​។

តាម​រយៈ​សារ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ និសា នាង​ធ្វើ​ការ​ប្រៀបធៀប​ថា ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ ជប់​លៀង​ ខួប​កំណើត​ ឬ​បុណ្យ​ផ្សេង​ៗ​ សុទ្ធ​តែ​ត្រូវ​បាន​រៀប​ចំ​ពេលវេលា​ និង​កំណត់​ថ្ងៃ​ខែ​ច្បាស់​លាស់​ ទើប​​ម្នាក់​ៗ​​បាន​រៀប​ចំ​ខ្លួន​ជា​ស្រេច​ដើម្បី​ចូល​រួម​​​កម្មវិធី​។ ប៉ុន្តែ​ករណី​មនុស្ស​ស្លាប់ គឺ​ជា​រឿង​មួយ​ផ្សេង​ទៀត ដែល​នរណា​ក៏​មិន​ដឹង​មុន ខណៈ​ភរិយា​លោក​ រិន សាវ៉េត ស្លាប់ ចំ​ពេល​ពួក​នាង​រវល់​ចោល​ការងារ​មិន​បាន​រៀង​ៗ​ខ្លួន។

"ព្រោះ​ខណៈ​ពេល​ហ្នឹង​ម្នាក់ៗ​គាត់​រវល់​ទៅ​សម្ដែង​នៅ​ឆ្ងាយ​ នៅ​ក្រៅ​ប្រទេស​ ហើយ​ខ្លះ​ទៀត​គេ​ជាប់​រវល់​ខ្លាំង​ដោយ​មិន​អាច​ទុក​ការ​ងារ​ចោល​បាន​ ព្រោះ​ជា​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​ងារ​ផ្ទាល់​ខ្លួន​"។

ទោះ​បី​ជា​យ៉ាង​ណា នាង​បញ្ជាក់​ថា ទោះ​មិន​បាន​ទៅ​ចូល​រួម​បុណ្យ​សព​ប្រ​ពន្ធ​លោក​ រិន សាវ៉េត​ ក៏​ពិត​មែន ប៉ុន្តែ​ម្នាក់​ក៏​បាន​ចូល​បុណ្យ​តាម​សន្ធា​ររៀង​ៗ​ខ្លួន​ហើយ​រួច​ហើយ​។ បន្ថែម​ពី​លើ​នេះ នាង​ថា កន្លង​មក​នាង ​ក៏​ធ្លាប់​រៃ​អង្គាស​ថវិកា​យក​ទៅ​​​ព្យាបាល​ជំងឺ​ប្រពន្ធ​លោក រិន សាវ៉េត ផងដែរ​។

សុគន្ធ និសា បញ្ជាក់​ទៀត​ថា ​បុណ្យ​ប្រាំ​ពី​រ​ថ្ងៃ​ខាង​មុខ​នាង​ នឹង​ឆ្លៀត​ទៅ​ឲ្យ​បាន​ ក្នុង​ចន្លោះ​ថ្ងៃ​ណា​មួយ​នៃ​ពិធី​បុណ្យ​៕

អត្ថបទ៖ ឆុង ស៊ីណាន