កម្មវិធី​កក់​សំបុត្រ​​ឡាន​អនឡាញ BookMebus ល្បី​ដល់​ការសែត​​អាមេរិក CNN

  • 2017-05-02 00:02:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​កក់​សំបុត្រ​ឡាន​ក្រុងអនឡាញ BookMebus​ ដែល​ជា​កម្មវិធី​លើ​ទូរសព្ទ​ដៃ​សម្រាប់​ការ​កក់​សំបុត្រ​ឡាន​ធ្វើ​ដំណើរ​ក្នុង​ក្រុង ឬ​ទៅ​តាម​បណ្ដា​ខេត្ត​នានា​ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​អាមេរិក CNN ចុះ​ផ្សាយ​កាល​ពី​ម្សិលមិញ។

នាយកប្រតិបត្តិវ័យក្មេង BookMeBus

​លើ​ចំណងជើង​ធំ​ៗ​ក្នុង​កម្មវិធី Road to ASEAN(Cambodia) របស់​[គេហទំព័រ CNN បាន​សរសេរ​ជា​ភាសា​អង់គ្លេស​​​ថា៖](http://edition.cnn.com/videos/world/2017/04/21/road-to-asean-cambodia-bookmebus-stout-pkg.cnn "") New app makes bus travel easier in Cambodia ។ បក​ជា​ភាសាខ្មែរ​ថា៖ "កម្មវិធី​ថ្មី(App) ធ្វើ​ឲ្យ​​ការ​​ធ្វើដំណើរតាម​រថយន្ត​ក្រុង​​នៅ​ប្រទេស​កប្ពុជា​កាន់​តែ​ងាយ​ស្រួល"។

រំឭកថា កម្មវិធី​កក់​សំបុត្រ​ឡាន​ក្រុងអនឡាញ BookMebus​ បង្កើត​ឡើង​ដោយ​​លោក ជា ឡង់ដា បាន​យក​ទៅ​ដាក់​ប្រកួត​ប្រជែង​កម្មវិធី​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​កម្ពុជា​ប្រចាំ​ឆ្នាំ ២០១៦ (Cambodia ICT Award 2016) ​រហូត​ទទួល​បាន​ជយលាភី​មេដាយ​មាស​ផ្នែក​ការ​បង្កើត​ធុរកិច្ច (ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​) ដោយ​ទទួល​បាន​រង្វាន់​ទឹកប្រាក់ ៥ ០០០ ពាន់​ដុល្លារ​។

បច្ចុប្បន្ន ឡង់ ដា ក្លាយ​ជា​នាយក​ក្រុមហ៊ុន​ផ្នែក​ផ្តល់​សេវាកម្ម​កក់​សំបុត្រ​ឡាន​ក្រុង BookMeBus ដោយ​មាន​ដៃ​គូ​សហការ​ជាង ២៧ ក្រុមហ៊ុន​ផង​ដែរ​៕

ចុច​អាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ រក្សា