ឃ្មឹប សុំ​ទោស​ហុង​ដា​នូវ​សម្ដី​ដែល​ខ្លួន​បាន​និយាយ​ (វីដេអូ)

  • 2017-05-17 00:50:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ជំនួប​សំណេះ​សំណាល​ជា​មួយ​ក្រុម​ "សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​" និង​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ខណៈ​នេះ ឃ្មឹប បាន​លើក​ឡើង​ថា​ខ្លួន​សុំ​ទោស​ ជា​មួយ​សម្ដី​ដែល​បាន​ធ្លោយ​និយាយ​ចោទ​ប្រកាន់​ទៅ​លើ​ នាយ​ហុងដា​ ថា "លេង​ល្បែង និង​មាន​ស្រី"។

ដោយ​សុំ​បិទ​បញ្ចប់​រឿង​នេះ នាង ឃ្មឹប ​លើក​ឡើង​ខ្លី​ថា​ នាង​ចង់​សុំ​ទោស​ដល់​អតីត​ស្វាមី​ដោយ​ខណៈ​នោះ​នាង​នឹក​ឃើញ​ភ្លាម​ឆ្លើយ​ភ្លាម​តាម​ការ​ជជីក​សួរ​របស់​អ្នក​សារព័ត៌មាន​ ហើយ​នាង​សុំ​​កុំ​ឲ្យ​លោក​ ហុងដា ប្រកាន់​ទោស​អូស​ដំណើរ​ពាក់ព័ន្ធ​រឿង​​នេះ​អី​ ហើយ​បើ​អាច​សុំ​រាប់​គ្នា​ជា​បង​ប្អូន​វិញ និង​ស្នើ​សុំ​បញ្ឈប់​រឿង​ពាក់​ព័ន្ធ​នឹង​ការ​បែក​បាក់​នាង និង​អតីត​ស្វាមី​ទៀត។

អ្នក​​នាង ចន ច័ន្ទ​លក្ខិណា ប្រធាន​សមាគម​ នេះ​ក៏​ជា​អ្វី​ដែល សមាគម​សិល្បករ​ស្ម័គ្រ​ចិត្ត​​ចង់​បាន​ដែរ ទើប​បង្កើត​វេទិកា​ជាមួយ ឃ្មឹប ថ្ងៃ​នេះដើម្បី​សំណូម​ពរ ក៏​ដូច​ជា​ផ្សះផ្សារ​​អ្នក​ទាំង​ពីរ។ "មែន​ទែន​ទៅ ខ្ញុំ​ចង់​ឲ្យ​ ឃ្មឹប គាត់​អាច​ចូល​លេង​កំប្លែង​ជាមួយ​នាយ ហុងដា បាន​ថែម​ទៀត។

លោក ហេង ឡុង ស្ថាបនិក​សមាគម​សិល្បករ​ស្ម័គ្រ​ចិត្ត​ បាន​​បន្ថែម​ថា លោក​ស្នើ​ឲ្យ​បញ្ឈប់​ការ​និយាយ​ពាក់​ព័ន្ធ​នឹង​អតីត​គូ​ស្វាមី​ ភរិយា គូ​នេះ ព្រោះ​ដោយ​ហេតុថា នរណា​ក៏​មាន​កំហុស​ដែរ។ ដូច្នេះ​ហើយ មិន​គួរ​ជីក​ឬស ជីកគល់​ថា នរណា​ម្នាក់ខុស​ឬ​ត្រូវ​ឡើយ។ "និយាយ​ទៅ គឺ​សុំ​បញ្ឈប់​ត្រឹម​ហ្នឹង...ក្រៅ​ពី​នេះ ខ្ញុំ​ចង់​ឲ្យ​​អ្នក​នាង ឃ្មឹប វិល​មក​ការងារ​សិល្បៈ​វិញ ដើម្បី​ឲ្យ​ជីវភាព​គាត់​បាន​ប្រសើរ ព្រោះ​​សិល្បៈ បើ​យើង​អនុវត្តន៍​បាន​ល្អ ហើយ​ព្យាយាម គឺ​អាច​ជួយ​ជីវភាព​យើង​ឲ្យ​ល្អ​បាន"។

ក្រៅ​ពី​ទទួល​ទានបាន​​អាហារ​ថ្ងៃ​ត្រង់​ដែលផ្ដល់​ដោយ អាហារដ្ឋាន "បាយ័ន" និង​ផ្ដួច​ផ្ដើម​ដោយ​សមាគម​សិល្បករ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម រសៀល​នេះ ឃ្មឹប ក៏​ទទួល​បាន​អំណោយ​មួយ​ចំនួន​ដែរ ពី​ម្ចាស់​ហាង​ផ្ទាល់​មាន អង្ករ​២​បាវ ទឹក​ប្រាក់ ៥០ម៉ឺនរៀល។ ក្រៅ​ពី​នេះ កញ្ញា ហង្ស ម៉ារិនី ក៏​បាន​នាំ​យក​ថវិកា​ចំនួន ៦៥ម៉ឺន​រៀល ដែល​បាន​រៃ​អង្គាស​ពី​មិត្តភក្ដិ និស្សិត ព្រះសង្ឃក្នុង​មូលនិធិ​កម្ពុជា មក​ផ្ដល់​ជូន រ៉េន សុធារី ហៅ​ ឃ្មឹប ដែ រ​បូក​រួម​ទាំង​សមាគម​របស់​អ្នក​នាង ចន ច័ន្ទលក្ខិណា ក៏​ផ្ដល់​ជំនួយ​គាំទ្រ​ខ្លះ​ដែរ​មាន ទឹក​ប្រាក់ ១២០ដុល្លារ ក្នុង​នោះ​២០​ដុល្លារ​បាន​ពី​ស្រីលាភ​ តារា​កំប្លែង​ក្នុង​ក្រុម​នាយ​ក្រឹម។

ក្រៅ​​ពី​នេះ សមាគម នៅ​ផ្ដល់​អង្ករ​គាំទ្រ​ជិវភាព ឃ្មឹប​ មួយ​​ឆ្នាំ និង​ផ្ដល់ទឹកដោះ​គោ​កូន​តូច​អាយុ ៦ខែ​របស់​នាយ ហុងដា រយៈ​ពេល​មួយ​ឆ្នាំ​ដែរ៕

ទស្សនា​វីដេអូ​ Live ពិសេស​ពី​ក្រុម​ការងារ​ Sabay៖

អត្ថបទ៖ សុខណា