ក្ដៅៗ...ត្រេកអរជំនួស ឃ្មឹប ពេលនេះនាយ កុយ អះអាងថានឹងទទួលយកនាងមកចូលក្រុមកំប្លែងលោកវិញ
- 2017-05-18 21:49:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ...ត្រេកអរជំនួស ឃ្មឹប ពេលនេះនាយ កុយ អះអាងថានឹងទទួលយកនាងមកចូលក្រុមកំប្លែងលោកវិញ
ចន្លោះមិនឃើញ
តាមរយៈវីដេអូ Live នៅលើទំព័រហ្វេសប៊ុករបស់លោក ហេង ឡុង ស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា បានឲ្យដឹងថាពេលនេះនាយ កុយ ព្រមទទួលយកនាង ឃ្មឹប មកចូលក្រុមកំប្លែងរបស់ខ្លួនដដែល។
មុនពេលសម្រេចទទួលយក ឃ្មឹប ចូលក្នុងក្រុមកំប្លែងរបស់ខ្លួនវិញ នាយ កុយ បានទំនាក់ទំនងទៅ នាយ ហុងដា ពន្យល់ហេតុផលដែលលោកព្រមទទួលយកអតីតតារាកំប្លែងរូបនេះចូលក្នុងក្រុមកំប្លែងវិញ។ បន្ទាប់ពីបានពន្យល់ហេតុផលទៅ ហុងដា រួចមកក៏យល់ព្រមឲ្យអតីតភរិយាចូលក្រុមកំប្លែងរបស់ខ្លួនវីញម្ដងទៀត។ នេះបើយោងតាម វីដេអូ Live របស់លោក ហេង ឡុង។
នៅក្នុងវីដេអូ Live នេះដែរនាយ កុយ បាននិយាយលើកទឹកចិត្តនាង ឃ្មឹប កុំឲ្យអស់សង្ឃឹមក្នុងជីវិតត្រូវខំប្រឹងប្រែងឡើងវិញមិនបាច់ខ្មាសអៀននោះទេ ត្រូវគិតពីអនាគតកូន និងខ្លួនទៅថ្ងៃខាងមុខ។
ទស្សនាវីដេអូនាយ កុយ ព្រមទទួលយក ឃ្មឹប ចូលក្រុមកំប្លែងរបស់ខ្លួនខាងក្រោមនេះទាំងអស់គ្នា៖