បច្ចេកវិទ្យា​លេចធ្លោ​ជាង​គេទាំង​​ ៥ ដែល Google I/O ដាក់​បង្ហាញ​​ក្នុង​ឆ្នាំ ២០១៧

  • 2017-05-19 20:27:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ Google I/O ឬ​ I/O Developers Conference ឆ្នាំ ២០១៧ ដែល​ទើប​បញ្ចប់​​កាល​ម្សិលមិញ​ មានផលិត​ផល​បច្ចេកវិទ្យា​ជាច្រើន​ត្រូវ​បាន​ដាក់​បង្ហាញ។ ជាង​នេះ​ទៀត​​​នោះ នាយកប្រតិបត្តិ Gooogle លោក Sundar Pichai ​ក៏​បាន​ឡើង​ធ្វើ​បទ​បង្ហាញ​​មួយ​ដោយ​មាន​បច្ចេកវិទ្យា​ថ្មីៗ គួរ​ឲ្យ​ចាប់​អារម្មណ៍ និងមាន​សារៈប្រយោជន៍ដូច​មាន​ខាងក្រោម​នេះ៖

1./ Google Photos

Google បាន​ធ្វើ​ការ​ប្រកាសចេញ​​កម្មវិធី(Apps) ដែលភ្ជាប់​​មុខងារថ្មី​ “Suggested Sharing” អនុញ្ញាត​​ឲ្យ​​អ្នក​ទាំង​អស់​គ្នា​អាច​ចែក​រំលែក​រូបភាព​ទៅ​​​មនុស្ស​ជា​ទីស្រលាញ់​បាន​។ ជាង​នេះ​ទៀត​​អ្នក​ក៏​អាច​បង្កើ​​​ត​អាលប៊ុម​រូបថត​ក្រុមគ្រួសារ​លើ​អនឡាញ​បានតាម​រយៈមុខងារ​មួយ​ទៀត​គឺ “Shared Libraries” ផង​ដែរ។

2./ Standalone VR Headset

Google បាន​ដាក់​ឈ្មោះ​ឲ្យ​ឧបករណ៍ VR ជំនាន់​ថ្មី​នេះ​ថា “WorldSense.” ដែល​អាច​ឲ្យ​អ្នក​អាច​យក​វា​ប្រើ​ដោយ​មិនបាច់ភ្ជាប់​ជាមួយ​កុំព្យូទ័រ ឬ​ស្មាតហ្វូន​ឡើុយ។

3./ Google Assistant

បច្ចេកវិទ្យា​ថ្មី​នេះ​ត្រូវ​បាន Google បំពាក់​លើ iPhone ជា​ផ្លូវការ​ ដូច​ដែល​ព័ត៌មាន​បែក​ធ្លាយ​កន្លង​ទៅ​ពិត​មែន​ ដោយ​ឡែក​ចំពោះ​មុខងារ​លើ Google Assistant អាច​ឲ្យ​អ្នក​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម​ទៀត​ដោយ​គ្រាន់​តែ​ដាក់​លើ​វត្ថុ​អ្វី​មួយ​រួច​សួរទៅវា។ ឧទាហរណ៍៖​ ដាក់​ទូរសព្ទ​ក្បែរ​រោង​ភាពយន្ត​ រួច​បើក​មុខងារ Google Assistan នោះ​វា​នឹង​ប្រាប់​ពី​ពេលវេលា​ជាក់​លាក់​ដែល​អ្នក​អាច​ទិញ​សំបុត្រ​ចូល​ទស្សនា​បាន​ ជាង​នេះ​ទៀត​ បើ​ដាក់​វា​ក្បែរ​វាដុំ Wi-Fi នោះ​វា​នឹង​ភ្ជាប់បណ្ដាញ​អុីនធើណិត​ដោយ​ស្វ័យ​ប្រវត្តិ។

4./ Google Home

Google ក៏​បាន​ដាក់​បង្ហាញ​​ឧបករណ៍​បំពង​សំលេង​ឆ្លាត​វៃ​ Google Home នេះដោយ​មាន​ភ្ជាប់​ជាមួយ​មុខងារ​ Call ដែល​នឹង​អាច​ប្រើ​បាន​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ បច្ចុប្បន្ន​អ្នក​ប្រើ​ប្រាស់​អាច​មាន​លទ្ធភាព​ភ្ជាប់​ទំនាក់​ទំនងគ្នា​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​កាណាដា​​ដោយ​ឥត​គិត​ថ្លៃ​ ថែម​ទាំង​អាចភ្ជាប់​ជាមួយ​លេខ​ទូរសព្ទ​ដៃ​ទៅកាន់​ផ្ទះ​ពួក​គេ​ផង​ដែរ។

5./ ប្រព័ន្ធ​ប្រតិបត្តិការ​ Android O

Android ជំនាន់​ថ្មី​នឹង​បញ្ចេញ​​​ឲ្យ​អាប់ដេត​ជា​ផ្លូវ​ការ​នៅ​អំឡុង​ខែ​កញ្ញា​ខាង​មុខ។ Android O នឹង​មាន​បំពាក់​មុខងារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​​រួម​មាន​ Picture-In-Picture Mode, Notification Dots (បង្ហាញ​ Notification លើ​ Icon កម្មវិធី), កំណត់​ដំណើរ​ការ​និង​ថាមពល​ថ្ម និង មុខងារ​ដទៃ​ទៀត​ជា​ច្រើន។

ប្រភព៖ idropnews   ប្រែ​សម្រួល៖ រក្សា