ខ្លាំងបាត់! ផាន់ ផាត់ណា ប្ដូរពីកំពូលតារាម៉ូដែលទៅជាស្រីចរិតប្រុស
- 2017-05-24 23:07:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងបាត់! ផាន់ ផាត់ណា ប្ដូរពីកំពូលតារាម៉ូដែលទៅជាស្រីចរិតប្រុស
ចន្លោះមិនឃើញ
ធ្លាប់តែដើរតួជាស្រីស្អាតដែលមានចរិតកាចឆ្នាសឆ្នើម ពេលនេះតួអង្គកំពូលតារាម៉ូដែល ដាអ៊ីណា ក្នុងរឿង "ស្រទន់មន្តស្នេហ៍" ប្រាប់ថានាងត្រៀមប្តូរចរិតលក្ខណៈជាតួថ្មីមួយទៀតដែលនាងមិនដែលឆ្លងកាត់ពីមកគឺ ជាស្រីចរិតប្រុស ក្នុងរឿងថ្មីរបស់ប៉ុស្តិ៍លេខ៥។
រឿងថ្មីនេះមានចំណងជើងថា "មន្តស្នេហ៍កូនថៅកែត្បូង" ដែលតម្រូវឲ្យ ផាន់ ផាត់ណា ដើរតួជាកូនកំព្រាម្ដាយ និងមានតែឪពុកជាថៅកែត្បូងប្រចាំខេត្តប៉ៃលិន ព្រមទាំងមានចរិតលក្ខណៈឈ្លើយមិនធម្មតា។
"សម្រាប់រឿងហ្នឹងខ្ញុំត្រូវដើរតួជាស្រីចរិតប្រុស ហើយឈ្លើយទៀត អ្នកប៉ះ ឬមើលងាយគឺមិនបានដាច់ខាត មិនត្រឹមតែប៉ុណ្ណោះរឿងនេះខ្ញុំត្រូវចេះវ៉ៃទាត់ធាក់ទៀត"។ តួកូនថៅកែត្បូងបន្ថែម។
ថ្លែងពីចំណាប់អារម្មណ៍ដែលស្រាប់តែប្ដូរពីចរិតធម្មជាតិ និងរសជាតិតួអង្គដែលខ្លួនធ្លាប់សម្ដែងនេះ តួស្រីក្នុងរឿង "ស្រទន់មន្តស្នេហ៍" លើកឡើងថា៖ "ខ្ញុំពេញចិត្តតួអង្គនេះ ហើយចង់ដើរតួបែបបែបនារីក្លាហាន ចេះទាត់ធាក់ និង ជិះម៉ូតូធំបែបនេះយូរហើយ"។
មិនត្រឹមតែប៉ុណ្ណោះនាងបានអះអាងថា ខ្លួនបានត្រៀមខ្លួនរូចហើយសម្រាប់ការដើរតួនេះ។ "ខ្ញុំមិនចេះវ៉ៃអីទេ តែរាល់ថ្ងៃខ្ញុំហាត់តៃក្វាន់ដូដែរ ហើយខ្ញុំគិតយើងជាតួសម្ដែងយើងមិនបាច់អីដល់ថ្នាក់ចេះស្ទាត់នោះទេ គ្រាន់ដឹងពីមូលដ្ឋានខ្លះៗ បូករួមនិងទេពកោសល្យនៃការសម្ដែងដែលមានស្រាប់ទៅបានហើយ"។ ផាន់ ផាត់ណា ថ្លែង។
បញ្ជាក់ផងដែរភាពយន្តភាគ "មន្តស្នេហ៍កូនថៅកែត្បូង" ជាស្នាដៃនិពន្ធរបស់ រ៉ា អារុណ ដឹកនាំដោយ ខុង រតនា ក្នុងផលិតកម្ម C-Media របស់ លោក ជា ឈីម ដែលនឹងចេញថតនៅដើមខែ មិថុនា នេះហើយ៕
អានជុំវិញព័ត៌មាន ផាន់ ផាត់ណា
អានជុំវិញ រឿងស្រទន់មន្តស្នេហ៍
អាន៖ អីយ៉ាស់! កូនសិស្ស G-Devith ចេញ...