LD បង្ហាញស្នាដៃថ្មីមួយទៀតនៅ CTN យប់មិញ
- 2017-05-29 19:27:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
LD បង្ហាញស្នាដៃថ្មីមួយទៀតនៅ CTN យប់មិញ
ចន្លោះមិនឃើញ
ផលិតកម្ម LD បានធ្វើពិធីសម្ពោធដាក់បញ្ចាំងជាផ្លូវការនៅខ្សែភាពយន្តភាគរឿង "អាពាហ៍ពិពាហ៍ចម្លែក" នៅទូរទស្សន៍ CTN កាលពីយប់មិញនេះ។
លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture បានឲ្យដឹងថា រឿង "អាពាហ៍ពិពាហ៍ចម្លែក" ជាខ្សែភាពយន្តភាគទី៤របស់ផលិតកម្មLD បន្ទាប់ពីរឿង "ម្ទេសហឹរប៉ះអំបិលប្រៃ" និងរឿង "មន្តស្នេហ៍ក្រមុំបាយឆា" និង រឿង"ទីបញ្ចប់នៃស្នេហ៍" ដែលបានបញ្ចប់ការចាក់បញ្ចាំងនៅទូរទស្សន៍កាលពីពេលថ្មីៗកន្លងទៅនេះ។
“បាទរឿង"អាពាហ៍ពិពាហ៍ចម្លែក" នេះខុសពីរឿងមុន ព្រោះរឿងនេះយើងយកតួធំៗជិត៣០ តួមកសម្ដែងជាមួយគ្នា។ម្យ៉ាងទៀតរឿងនេះ មានគ្រប់រសជាតិទាំងអស់ មានឈុតឆាកស្នេហា កំប្លែង និងកម្សត់ ដូច្នេះខ្ញុំរំពឹងថា មានការគាំទ្រដូចរឿងភាគមុនៗផងដែរ"។ នេះបើតាម លោក លៀក លីដា បានលើកឡើងដូច្នេះ។
ខ្សែភាពយន្តភាគរឿង " អាពាហ៍ពិពាហ៍ចម្លែក" មាន៥៤ ភាគ ផ្សាយជូនទស្សនានៅទូរទស្សន៍ CTN រៀងរាល់ថ្ងៃ ច័ន្ទ ដល់ សុក្រ វេលា ម៉ោង ៧ យប់ ។ រឿងនេះ ចូលរួមសម្ដែងដោយ លោក លឹម ជាឡាយ កញ្ញា គៀត សុវណ្ណឡាង កញ្ញា សាឡាត់ ស្រីឡាង នាយ ពែកមី នាង ខ្ញុង នាយ ក្រូច រួមទាំងតារាសម្ដែងប្រុសស្រីជាច្រើនរូបទៀត៕
ចុចអាន៖រឿងរ៉ាវទាក់ទងសិល្បៈបុរាណខ្មែរ
មាស សាលី មិនបន្តកុងត្រាឱ្យផលិតកម្ម ចង់ធ្វើតារាចម្រៀងឯករាជ្យម្ដង (វីដេអូ)