កាន់តែក្ដៅហើយ ម្ចាស់បទ "ចាក់ទឹកដូង" ចេញហែករឿងរ៉ាវ បុរសជាអតីតគូស្នេហ៍ យូរី វិញ
- 2017-05-30 19:59:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែក្ដៅហើយ ម្ចាស់បទ "ចាក់ទឹកដូង" ចេញហែករឿងរ៉ាវ បុរសជាអតីតគូស្នេហ៍ យូរី វិញ
ចន្លោះមិនឃើញ
ប៉ុន្មាននាទីមុននេះ Bmo Trapz "ចាក់ទឹកដូង"(រ៉េប) ដែលត្រូវគេចោទថា មានពាក់ព័ន្ធស្នេហាលួចលាក់ជាមួយ យូរី នោះ បានចេញសារតបវិញ រៀបរាប់ពីរឿងដែលកើតឡើងជុំវិញយូរី និងអ្នកដឹកនាំ Red។
ក្នុងនោះលោកបានសរសេរ ថា កន្លងមកអ្នកដឹកនាំរូបនេះ ធ្លាប់ដាក់គំនាប និងគំរាម យូរី ជារឿយៗ។ "រយៈពេល4ឆ្នាំហ្នឹង មនុស្សស្រីម្នាក់រស់នៅក្នុងគំនាប និងការគំរាមកំហែង និងអំពើហិង្សា បើមិនធ្វើតាមគេទេ គេនឹងផុសរូបអាក្រាត លាបពណ៌ និង បំផ្លាញកេរ្តិ៍ឈ្មោះម្នាក់ស្រីហ្នឹង។"
លោកបន្តក្នុងសារដដែលថា ៖ "ខ្ញុំសុំសួរអ្នកទាំងអស់គ្នា បើសិនជាអ្នកទាំងអស់វិញ តើអ្នកទាំងអស់គ្នា នឹងធ្វើយ៉ាងណា? ហើយមនុស្សប្រុសនឹង ជាមនុស្សប្រុសបែបណា? ពេលនេះ មនុស្សស្រីម្នាក់នោះ គាត់ក្រោកឈរឡើង ហើយប្រឈមមុខ មនុស្សប្រុសនោះក៍បានផុសរូបអាក្រាត លាបពណ៌ និង បំផ្លាញកេរ្តិ៍ឈ្មោះម្នាក់ស្រីហ្នឹង។ អ្នកទាំងអស់គ្នាប្រហែលជាជឿមនុស្សប្រុសនោះព្រោះគាត់ជា Director ជាមនុស្សពូកែនិពន្ធរឿង ពូកែកុហកអ្នកដទៃនិងកុហកខ្លួនឯងផងដែរ។ ខ្ញុំមិនសុំអ្នកទាំងអស់អោយជឿជាក់ទេ តែសុំអ្នកទាំងអស់គ្នាពិចារណា"។
ជុំវិញបញ្ហានេះ យូរី នៅតែមិនទាន់ចេញមុខបកស្រាយនៅឡើយទេ ប៉ុន្ដែគណនីហ្វេសប៊ុក Panda Strong ដែល Red លើកឡើងថាជា គណនីថ្មីដែលនាងបង្កើតមានស្នេហ៍លួចលាក់ជាមួយ Bmo បានប្តូរដាក់រូបពិត និងបន្ថែមថា មានទំនាក់ទំនងស្នេហាជាមួយគ្នា៕