អ្នកនិពន្ធបទ "ចង់ឲ្យប្រុសសាវាក្លាយជាខ្ទើយ" ចេញមុខបកស្រាយ ក្រោយរងការរិះគន់
- 2017-06-15 02:39:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនិពន្ធបទ "ចង់ឲ្យប្រុសសាវាក្លាយជាខ្ទើយ" ចេញមុខបកស្រាយ ក្រោយរងការរិះគន់
ចន្លោះមិនឃើញ
ថ្មីៗនេះបទ "ចង់ឲ្យប្រុសសាវាក្លាយជាខ្ទើយ" របស់ផលិតកម្មសាន់ដេរងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា បទចម្រៀងហ្នឹងរើសអើងភេទទី៣។
ជុំវិញបញ្ហានេះ អ្នកនិពន្ធបទ "ចង់ឲ្យប្រុសសាវាក្លាយជាខ្ទើយ" នៅផលិតកម្មសាន់ដេ ហ៊ា ម៉េងហ៊ួរ បានប្រាប់ Sabay ថា ចំណងជើង និងអត្ថន័យនៃបទចម្រៀងនេះ មិនបានរើសអើងដល់ភេទទី៣ ឡើយ។ " ជាធម្មតាបងប្រសិនបើមនុស្សប្រុសហ្នឹងគាត់សាវាទៅមានស្រីច្រើន ពេលក្លាយទៅជាខ្ទើយគាត់ឈប់ស្រឡាញ់ស្រីហើយ និងទៅស្រឡាញ់ប្រុសវិញមិនខាន"។
ចំណែកឯ ការដាក់ចំណងជើង គឺតម្រូវទៅតាមសម័យកាលនាពេលបច្ចុប្បន្ន ព្រោះបើចំណងជើងប្លែកទស្សនិកជនប្រាកដជាចាប់អារម្មណ៍។ “ដូច្នេះមុន នឹងពួកគាត់ធ្វើការរិះគន់ ត្រូវយល់ពីអត្ថន័យ នៃបទចម្រៀងជាមុនសិន អ្នកខ្លះអត់ទេ ឲ្យតែឃើញចំណងជើងរិះគន់យកតែម្ដង "។ លោក ហ៊ាង ម៉េងហួរ ថ្លែងបញ្ជាក់។
បទចម្រៀង "ចង់ឲ្យប្រុសសាវាក្លាយជាខ្ទើយ" ចេញជាAudio Official កាលពីថ្ងៃទី១២ ខែ មិថុនា ឆ្នាំ ២០១៧ កន្លងទៅ។ បទនេះច្រៀងដោយ កញ្ញា និច ៕
ចុចអាន៖ដឹងអត់អនុស្សាវរីយ៍១៥ឆ្នាំមុន សុគន្ធកញ្ញា រដ្ឋា ធីណា និង សេរីយ៉ា ច្រៀងបទអ្វីរួមគ្នា
ចុចអាន៖២០សន្លឹក Cute Cute ពីមាន សូនីតា និងអ៊ួង សូរិយា ទទួលសញ្ញាប័ត្រព្រឹកមិញ(វីដេអូ)