ស្រីស្អាត នីតា វរវង្ស ស្រាប់តែដួលសន្លប់មុនចេញថត
- 2017-06-24 21:09:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីស្អាត នីតា វរវង្ស ស្រាប់តែដួលសន្លប់មុនចេញថត
ចន្លោះមិនឃើញ
តារាសម្ដែងវ័យក្មេង នីតា វរវង្ស កាលពីព្រឹកម្សិលមិញបានដួលសន្លប់ភ្លាមៗតែម្ដងនៅក្នុងបន្ទប់ទឹកផ្ទះរបស់នាង ដោយពេលនោះរូបនេះកំពុងរៀបចំខ្លួនត្រៀមទៅថត។
"ព្រឹកម្សិលមិញហ្នឹង ខ្ញុំក្រោកពីព្រលឹមងូតទឹកត្រៀមចេញទៅថត ស្រាប់តែអស់កម្លាំងខ្លាំងពេក ហើយក៏វិលមុខសន្លប់យកតែម្ដងបង" ។ នីតា និយាយ។
ទោះជាកើតមានអាការៈដួលសន្លប់បែបនេះក្ដី តារាសម្ដែងរូបនេះអះអាងថា នាងមិនបានបោះបង់ចោលការងារទេ ពោលគឺនាងបានព្យាយាមទៅបន្តការងាររហូតដល់ចប់។ "ខ្ញុំបានទៅពេទ្យចាក់ថ្នាំអស់៣ម្ជុលដែរបង ហើយពេទ្យឲ្យព្យួរសេរ៉ូម តែខ្ញុំអត់ព្យួរទេ ខ្ញុំទៅថតសិន ទើបតែថ្ងៃនេះខ្ញុំសុំគេសម្រាកដើម្បីពិនិត្យសុខភាពវិញ"។ តួស្រីវ័យ២១ឆ្នាំ រៀបរាប់។
តួស្រីក្នុងរឿង "នាងនាថបាត់ដំបង" រំលឹកថា កាលពីមុន នាងក៏ធ្លាប់ជួបអាការៈបែបនេះម្ដងដែរ ដោយសារតែនាងតមអាហារសម្រកទម្ងន់ខ្លាំងពេក ហើយករណីលើកនេះដូចគ្នា គឺនាងមិនបានទទួលទានអាហារទាល់តែសោះទើបទៅជាបែបនេះ៕
ចុចអាន៖