អបអរសាទរ! បណ្ឌិតច្នៃម៉ូដ ឯម រាម ត្រៀមទទួលបានពានរង្វាន់មួយពីអន្តរជាតិ
- 2017-07-04 21:36:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ! បណ្ឌិតច្នៃម៉ូដ ឯម រាម ត្រៀមទទួលបានពានរង្វាន់មួយពីអន្តរជាតិ
ចន្លោះមិនឃើញ
មុននេះបន្តិចបណ្ឌិតច្នៃម៉ូដ ឯម រាម បានបង្ហោះសារមួយលើ Facebook ផ្លូវការរបស់លោកថា លោកត្រៀមទទួលបានពានរង្វាន់ជាលក្ខណៈអាស៊ានមួយ។
ក្នុងនោះលោកបានបន្ថែមថា ពានដែលលោកត្រៀមនឹងទទួលបាន គឺមានឈ្មោះថា "ASEAN Award 2017 Arts and Crafts" ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ កក្កដា ខាងមុខនេះ នៅទីក្រុងបាងកក ប្រទេសថៃ។
ជុំវិញព័ត៌មានដែលលោកត្រៀមចូលប្រកួតក្នុងកម្មវិធីអ្វី ឬលើស្នាដៃណាមួយ បណ្ឌិតច្នៃម៉ូដរូបនេះមិនទាន់បញ្ជាក់ប្រាប់ Sabay លម្អិតនៅឡើយទេ ដោយពេលនេះលោកកំពុងជាប់រវល់ថតស្ពតពាណិជ្ជកម្ម មិនអាចឆ្លើយឆ្លងទូរស័ព្ទពីក្រុមការងារ។
ចុចអាន៖
សម្រាប់ព័ត៌មានលម្អិតជុំវិញការទទួលពានរង្វាន់នេះ Sabay នឹងផ្សាយជូនជាបន្តបន្ទាប់៕