កម្មវិធី​ប្រកួត​ U22 កម្ពុជា​​នៅ​ស៊ីហ្គេម​ចេញ​ហើយ​ បើក​ឆាក​ប៉ះ​​U22 ថៃ

  • 2017-07-24 02:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភេទ​កីឡា​បាល់ទាត់​ត្រូវ​ប្រកួត​មុន​គេ​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​២៩ ឆ្នាំ​២០១៧​នៅ​ប្រទេស​ម៉ាឡេស៊ី​​​គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​ ខែ​សីហា​ រហូត​ដល់​ថ្ងៃ​ទី​២៩​ ខែ​សីហា​ ទើប​ចប់។ បន្ទាប់​ពី​ចាប់​ឆ្នោត​រួច​រាល់​​ឃើញ​ថា កម្ពុជា​ស្ថិត​នៅ​ពូល B ជា​មួយ​ក្រុម​ខ្លាំង ថៃ វៀតណាម ឥណ្ឌូណេស៊ី ទីម័រ​ខាង​កើត និង​ហ្វីលីពីន។ ចំពោះ​ពូល A វិញ​មាន ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ឡាវ និង​ប៊្រុយណេ។

កម្មវិធី​ប្រកួត​របស់​ U22 កម្ពុជា

  • ថៃ​ vs កម្ពុជា ថ្ងៃ​ទី​១៤ សីហា ម៉ោង​៤:៣០​នាទី​រសៀល​
  • វៀតណាម vs កម្ពុជា ​ថ្ងៃ​ទី​១៦​ សីហា ម៉ោង​៤:៣០​នាទី​រសៀល
  • កម្ពុជា​ vs ហ្វីលីពីន​ ​ថ្ងៃ​ទី​១៨ សីហា​ ម៉ោង​៨:៤៥​នាទី​យប់
  • ទីម័រខាង​កើត vs កម្ពុជា ថ្ងៃ​ទី​២១ សីហា ម៉ោង​៤:៣០​នាទី​រសៀល
  • កម្ពុជា Vs ឥណ្ឌូណេស៊ី​ ថ្ងៃ​ទី​២៤​ សីហា​ ម៉ោង​៨:៤៥​នាទី​យប់​​

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង

អត្ថបទ​ពាក់​ព័ន្ធ​នឹង​កីឡាស៊ីហ្គេម​ជា​ច្រើន​ទៀត​ សូម​ចុចតំណភ្ជាប់​ខាង​ក្រោម

អស់​ទាស់!​ ​៥​រង្វាន់​​​កំពុង​​​រង់​ចាំ​អ្នក​គាំ​ទ្រ​កម្ពុជា​​ទៅ​ស៊ីហ្គេម​នៅ​ម៉ាឡេស៊ី​

ចេញ​ហើយ​ MV Idol ៥ដួង​​ច្រៀង​រួម​គ្នា​ ពិត​ជា​រំភើប​មិន​សរសើរ​មិន​​បាន

រំជួលចិត្ត ខ្សែ​ជីវិត សុខហ៊ុច ពី​កម្មករ​សំណង់​បាន​៦​ពាន់​រៀល១​ថ្ងៃ ​ក្លាយ​​ជា​អ្នក​កីឡា​ល្បី​​លំដាប់ប្រទេស

អត្ថបទ៖ ជាន ចាន់រ៉ា