ចៃដន្យដូចចំណងជើងមែន អាម៉ាស់កាលជួបនៅឡានមិនអស់ចិត្ត ឥឡូវញ៉ាំអីជួបគ្នាទៀត
- 2017-07-26 01:47:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៃដន្យដូចចំណងជើងមែន អាម៉ាស់កាលជួបនៅឡានមិនអស់ចិត្ត ឥឡូវញ៉ាំអីជួបគ្នាទៀត
ចន្លោះមិនឃើញ
រឿងខ្លីមានចំណងជើងថា "ចៃដន្យ" ដែលមានតួស្រីឈ្មោះ រក្សា សម្តែងដោយ ហង្ស ម៉ារិនី និងតួប្រុសឈ្មោះ រដ្ឋា សម្តែងដោយ ផល ពៅវិរ័ត្ន ដោយកាលពីភាគមួយបានជួបគ្នាដោយអាម៉ាស់របស់តួស្រីនោះ នឹងបានជួបគ្នាម្ដងទៀត នៅភាគ ២ ក្នុងភោជនីយដ្ឋានមួយ បើទោះបីជាតួស្រីខំបិទបាំងយ៉ាងណាក៏ដោយ។
លោក ភារុណ អ្នកដឹកនាំរឿងនេះ បាននិយាយថា៖ "ភាគ ២ ដែលនឹងចេញថ្ងៃសៅរ៍នេះ តួស្រីនឹងតួប្រុសបានជួបគ្នាម្ដងទៀតក្រោមមូលហេតុភ្ញាក់ផ្អើលមួយទៀត ហើយក្រៅពីនេះ ក៏មានភាពចៃដន្យថ្មីមួយ ដែលសឹងតែនឹកស្មានមិនដល់"។
លោក ភារុណ បានបន្តថា បើចង់ដឹងថារឿងនេះមានការចៃដន្យច្រើនប៉ុណ្ណាកុំភ្លេចតាមដាននៅលើផេកហ្វេសប៊ុក Sabay ដោយពេលនេះបានចេញភាគ ១ រួចមកហើយ ដោយនៅសល់ ២ ភាគទៀតដែលសុទ្ធតែមានរឿងភ្ញាក់ផ្អើលគួរឲ្យចាប់អារម្មណ៍ជាច្រើន។
តោះ មុនចូលភាគទី ២ មើលភាគទី ១ សិនទៅ ថាល្អមើលប៉ុណ្ណា៖