រតនៈ វិសិដ្ឋ រៀបរាប់រឿងជីវិតពិតក្នុងស្នាដៃថ្មី១ដែលមិនធ្លាប់បង្ហាញ
- 2017-08-10 01:34:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រតនៈ វិសិដ្ឋ រៀបរាប់រឿងជីវិតពិតក្នុងស្នាដៃថ្មី១ដែលមិនធ្លាប់បង្ហាញ
ចន្លោះមិនឃើញ
តារាសម្ដែង និងចម្រៀង រតនៈ វិសិដ្ឋ ប្រាប់ Sabay ថា នាពេលថ្មីៗនេះ លោកកំពុងត្រៀមចេញចម្រៀងថ្មីមួយបទដែលនិយាយពីរឿងរ៉ាវផ្ទាល់ខ្លួន និងជាស្នាដៃរបស់លោកផ្ទាល់តែម្ដង។
លោកបានឲ្យដឹងថា បទដែលកំពុងផលិតនេះ មានចំណងថា "ខ្ញុំទេអ្នកឯកា" ដែលសរសេរឡើងពីរឿងរ៉ាវពិតក្នុងជីវិតរបស់លោក និងលាយឡំគំនិតកែច្នៃខ្លះៗ ឲ្យវាកាន់មានន័យល្អប្រសើរ។
“បទនេះគឺបងរៀបចំសរសេរដោយខ្លួនឯងតែម្ដង ហើយបងមានអ្នកពិភាក្សារាល់ចំណុចខ្វះខាត ហើយបងនឹងចេញខ្លួនឯងនៅលើផេកបងតែម្ដង អត់មានពាក់ព័ន្ធជាមួយផលិតកម្មណាមួួយទេ"។ តួប្រុសក្នុងរឿង "រាជបុរី Comeback" បន្ថែម។
តារាប្រុសសាច់ដុំណែន បញ្ជាក់ថាចម្រៀងខាងលើនេះ គឺជាបទដំបូងបំផុតរបស់ខ្លួន ដូច្នេះហើយ ទើបរូបលោក ចង់ប្រើពេលឲ្យយូរបន្តិចដើម្បីសម្រិតសម្រាំងឲ្យវាកាន់តែល្អ ដើម្បីអាចទទួលបានការគាំទ្រទាំងក្នុងស្រទាប់យុវវ័យ និងមហាជនទូទៅ។
ជុំវិញការធ្វើជាតារាចម្រៀងក្នុងផលិតកម្ម អ្នកចម្រៀងក្នុងក្រុម Alex Entertainment រូបនេះ រំលឹកថា៖ "កន្លងមកធ្លាប់មានផលិតកម្មចម្រៀងទាក់ទង ឲ្យបងចូលច្រៀងដែរ តែដោយសារបងមានលក្ខខណ្ឌមួយចំនួនសំណូមពរទៅគេ ហើយមកដល់ពេលនេះគេនៅមិនឆ្លើយតប បងក៏ចេញច្រៀងខ្លួនឯងតែម្ដងទៅ"៕