ការលំបាកធំៗ២ ក្នុងការផលិតរឿង "សិសិររដូវក្នុងបេះដូង" ដែលគ្រប់គ្នារង់ចាំទស្សនា
- 2017-08-21 22:33:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការលំបាកធំៗ២ ក្នុងការផលិតរឿង "សិសិររដូវក្នុងបេះដូង" ដែលគ្រប់គ្នារង់ចាំទស្សនា
ចន្លោះមិនឃើញ
ភាពយន្តភាគខ្មែរដំបូងរបស់ទូរទស្សន៍មហង្សមាស "សិសិររដូវក្នុងបេះដូង" គឺជារឿងភាគខ្នាតធំមួយដែលអ្នកគាំទ្រវិស័យភាពយន្តខ្មែរ ពិសេសមិត្តៗយុវវ័យកំពុងរង់ចាំទស្សនា។ តាមរយៈកិច្ចសម្ភាសផ្ទាល់ជាមួយអ្នកដឹកនាំ ថ្ងៃនេះ Sabay នឹងលើកយកដំណើរការ និងភាពលំបាកធំៗ២ក្នុងការផលិតភាពយន្តផងដែរ។
លោក ខាំ ភូរិ ដែលជាដឹកនាំរឿងនេះផ្ទាល់បានលើកឡើងថា៖ "បើនិយាយពីផលលំបាកក្នុងការផលិតរឿងនេះវាច្រើន គឺស្ទើរតែទាំងអស់ទៅហើយ ហើយអ្នកដែលពិបាកជាងគេគឺក្រុមការងារផលិត"។
ផលលំបាកទី១ដំបូងបំផុតនោះគឺ "ពេលវេលា"។ លោកប្រាប់ថា ក្រុមការងារគ្មានពេលសម្រាកឡើយ ដោយក្រុមលោកមានគ្នាច្រើន ដូច្នេះត្រូវចំណាយពេលយូរដើម្បីធ្វើដំណើរឆ្ពោះទៅទីតាំង និងរៀបចំកន្លែងថតនៅខេត្តកោះកុង។
សម្ភារៈជាច្រើនដែលត្រូវយកពីភ្នំពេញទៅ ដូច្នេះក្រុមការងារទាំងអស់ត្រូវងើបតាំងពីម៉ោង១ទាបភ្លឺ ដើម្បីរៀបចំ ហើយត្រូវថតដល់ម៉ោង១០ ទៅ១១យប់ទៀត។ លើសពីនេះ ពួកគេត្រូវចំណាយពេលប្រជុំសម្រាប់រៀបផែនការដែលត្រូវធ្វើនៅថ្ងៃស្អែកបន្ត។
ចំណែកឯផលវិបាកទី២នោះ "ការអាក់អន់ចិត្ត"។ ជាធម្មតា ពេលធ្វើការងារហត់គឺធ្វើឲ្យក្រុមការងារមានការបាក់កម្លាំងហើយខ្លះក៏អន់ចិត្ត ពេលសម្រេចលទ្ធផលឃើញថាល្អ រឿងអន់ចិត្ត និងភាពហត់នឿយទាំងនោះក៏បានរសាយ ហើយពួកគេក៏រីករាយជាមួយលទ្ធផលនេះ។ លោក ភូរិ ថ្លែង។
"សិសិររដូវក្នុងបេះដូង" ចំណាយពេលរៀបចំ និងថតសរុបជិត១ឆ្នាំ។ ពេលនេះ រឿងខាងលើកំពុងដំណើរការកាត់ត បញ្ចូលសំឡេង ដោយផលិតកម្ម Apsara Mera និងបញ្ចាំងលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV នៅពេលឆាប់ៗនេះ៕
អាន៖