មិននឹកស្មាន សាន់ដេ ធ្វើដល់ម្ល៉ឹងដាក់ មាស សាលី ក្រោយពីខេមរៈ សិរីមន្ត ចេញទៅហង្សមាស
- 2017-08-23 19:17:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិននឹកស្មាន សាន់ដេ ធ្វើដល់ម្ល៉ឹងដាក់ មាស សាលី ក្រោយពីខេមរៈ សិរីមន្ត ចេញទៅហង្សមាស
ចន្លោះមិនឃើញ
ក្រោយពី ខេមរៈ សិរីមន្ត ផុតកុងត្រានៅ សាន់ដេ ផ្លាស់ទៅហង្សមាសភ្លាម ស្រាប់តែពេលនេះ មាស សាលី ត្រូវបានផលិតកម្មខាងលើយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយផ្ដល់បទចម្រៀងជាច្រើនបទដល់លោកត្រៀមនឹងចេញក្នុងពេលឆាប់ៗនេះផងដែរ។
មាស សាលី បានប្រាប់ Sabay ថា ផលិតកម្មសាន់ដេ បានត្រៀមបទចម្រៀង១អាល់ប៊ុមសម្រាប់លោកម្នាក់ឯង ហើយបទចម្រៀងទាំងអស់នោះត្រៀមចេញនៅថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០១៧ ខាងមុខនេះ។ ១អាល់ប៊ុមដែលសាន់ដេរៀបចំឲ្យនោះមុនពេល ខេមរៈ សិរីមន្ត ចូលទៅផលិតកម្មហង្សមាសទៅទៀត មិនមែនទើបតែរៀបចំកាលពីពេលថ្មីៗនេះទេ។
“មួយវ៉ុលដែលបងត្រៀមចេញម្នាក់ឯងហ្នឹង ជាបទបែបមនោសញ្ចេតនាទាំងអស់ បងសង្ឃឹមថា ក្រោយពីបទថ្មីនេះចេញ នឹងទទួលបានការគាំទ្រពីពុកម៉ែបងប្អូន។ បងក៏មិនហ៊ានសង្ឃឹមថា បងអាចគ្រងតំណែងជាកំពូលតារាចម្រៀងនៅសាន់ដេ នោះដែរ ព្រោះពេលនេះបងចាស់ហើយអាយុ៣៦ឆ្នាំហើយ" ។ មាស សាលី ថ្លែងបញ្ជាក់។
ក្រោយពីបទ១វ៉ុលនេះចេញ មាស សាលី ក៏មានបទចម្រៀងស្នាដៃនិពន្ធថ្មីដែលលោកផលិតដោយខ្លួនឯងត្រៀមចេញវាយលុកនៅលើទីផ្សារជាបន្តបន្ទាប់ផងដែរ៕
ចុចអាន៖ជុំវិញមាស សាលី
ចុចអាន៖គូស្នេហ៍ ម៉ារ៉ា ប៊ុណ្ណា ក្ដៅក្រហាយ ជុំវិញព័ត៌មានស្នេហានិងអតីតប្រពន្ធ ជៀស ស្រួច