ដូចការសន្យា ទឹកប្រាក់រាប់ម៉ឺនដុល្លារ ប្រគល់ដល់ដៃម្ចាស់មេដាយស៊ីហ្គេមហើយ
- 2017-09-04 21:42:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដូចការសន្យា ទឹកប្រាក់រាប់ម៉ឺនដុល្លារ ប្រគល់ដល់ដៃម្ចាស់មេដាយស៊ីហ្គេមហើយ
ចន្លោះមិនឃើញ
ចំពោះអត្តពលិក វិញ្ញាសាឯកត្តជន
ចំណែកអត្តពលិក វិញ្ញាសាជាក្រុម
ប្រាក់រង្វាន់ខាងលើ ជាការលើកទឹកចិត្តរបស់ស្រាបៀរអង្គរ ដល់ជយលាភីដែលដណ្តើមបានមេដាយមកកាន់មាតុប្រទេសវិញ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ នៅទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ដោយមានការសហការគ្នាជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដូចដែលធ្លាប់បានសន្យាមុនរៀបចំចេញដំណើរទៅប្រកួត ខណៈកម្មវិធីនេះធ្វើឡើងកាលពីយប់មិញ នៅក្រុមហ៊ុនស្រាបៀរអង្គរ។
ឆ្នាំនេះអត្តពលិកដែលឈ្នះមេដាយពីស៊ីហ្គេម នឹងបានប្រាក់រង្វាន់ច្រើនគួរសម
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងអំណរគុណចំពោះស្រាបៀរអង្គរ ដែលតែងគាំទ្រអស់ពីបេះដូងចំពោះអត្តពលិកជាតិ។ លោកថា៖ “គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រំភើបឥតឧបមា ដែលតែងទទួលបានការគាំទ្រពីស្រាបៀរអង្គរ ក្នុងកិច្ចការលើកស្ទួយវិស័យកីឡាជាតិ ឲ្យទទួលបានជោគជ័យ។ យើងជឿជាក់ថា កិច្ចសហការនេះ នឹងជួយជំរុញវិស័យកីឡាឲ្យលេចធ្លោទៅមុខដូចអ្វីដែលអត្តពលិកខ្មែរ បានបង្ហាញនៅក្នុងកីឡាស៊ីហ្គេមឆ្នាំនេះ អ្នកទាំងអស់គ្នាពិតជាធ្វើបានល្អណាស់”។
លោក អ៊ុង គីកុង នាយកគ្រប់គ្រងផ្នែកលក់ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ បានសម្តែងការស្ងើចសរសើរ និងគោរពចំពោះអត្តពលិកកម្ពុជា ដែលបានចូលរួមប្រកួតនៅក្នុងព្រឹត្តិការកីឡាស៊ីហ្គេមលើកទី ២៩នេះ។ "ប្រជាជនកម្ពុជាទាំងអស់ពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះគ្រប់អត្តពលិកដែលបានចូលរួមប្រកួតយ៉ាងស្វិតស្វាញក្នុងព្រិត្តិការណ៍កីឡាស៊ីហ្គេមនេះ។ ពួកយើងពិតជាមានកិត្តិយសណាស់ដែលបានក្លាយជាអ្នកគាំទ្រដ៏ស្វិតស្វាញរបស់ពួកគាត់"។
នៅក្នុងការប្រកួតលើកនេះ អត្តពលិកខ្មែរទទួលបានលទ្ធផលគាប់ប្រសើរជាងមុន ដោយដណ្តើមបានមេដាយសរុប ១៧ គ្រឿង ក្នុងនោះមេដាយមាស ៣ គ្រឿង ប្រាក់ ២គ្រឿង និងសំរឹទ្ធ ១២ គ្រឿង បើប្រៀបធៀបកាលពីឆ្នាំ២០១៥ កម្ពុជាទទួលបានត្រឹមតែមេដាយមាស ១ គ្រឿង ប្រាក់ ៥ គ្រឿង និងសំរិទ្ធ ៩ គ្រឿងប៉ុណ្ណោះ។
ដើម្បីបង្ហាញការគាំទ្រដល់ក្រុមអត្តពលិកជាតិចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ នេះ ស្រាបៀរអង្គរបានកៀងគរឲ្យមានការគាំទ្រអត្តពលិកជាតិក្នុងអំឡុងពេលប្រកួតកីឡាស៊ីហ្គេមយ៉ាងសស្រក់សស្រាំ ដោយបង្កើតបទចម្រៀងមួយបទ ស្តែងចេញឆន្ទៈ និងកម្លាំងចិត្តដ៏ពុះកញ្ជ្រោលរបស់អត្តពលិកជាតិដែលខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីដណ្តើមជ័យជម្នះ សម្រាប់ប្រទេសជាតិខ្លួន។
ជើងឯកវិញ្ញាសាប៉េតង់ អ្នកស្រី អ៊ុក ស្រីមុំ ដែលឈ្នះមេដាយមាស ក្នុងវិញ្ញាសាជាក្រុមជាមួយ អ្នកស្រី កែ ឡេង បានមានវត្តមាននៅក្នុងបទកម្លាំងចិត្តបេះដូងខ្មែរនោះដែរ ហើយបទចម្រៀងមួយបទនេះបានទាក់ទាញអ្នកទស្សនារហូតដល់ទៅ ២,២ លានដងត្រឹម ២ សប្តាហ៍នៃការចាក់ផ្សាយដំបូង រហូតក្លាយជាចម្រៀងមួយបទដែលប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋានចាប់អារម្មណ៍។
ជាងនេះទៅទៀត ក៏មានហ្វេនកីឡាខ្មែរយើងរាប់រយនាក់ផ្សេងទៀត បានថតវីដេអូខ្លួនឯង ច្រៀងវគ្គរឺហ្វ្រាំងនៃបទចម្រៀងនេះហើយចែកចាយនៅលើបណ្តាញទំនាក់ទំនងសង្គម ដើម្បីបង្ហាញការគាំទ្រអត្តពលិកជាតិ។ ជាការឆ្លើយតប ស្រាបៀរអង្គរ ក៏បានលើកទឹកចិត្តអ្នកគាំទ្រទាំងនោះ ដោយផ្តល់ឲ្យម្ចាស់វីដេអូ ៥ នាក់ដំបូង ដែលមានអ្នកចូលចិត្តច្រើនរហូតដល់ ៥០០ ០០០នាក់ នូវការលើកទឹកចិត្តពួកគាត់ទាំង៥នាក់ បានទៅចូលរួមស្រែកហ៊ោកញ្ជ្រៀវលើកទឹកចិត្តដល់អត្តពលិកខ្មែរដល់ទីក្រុងកូឡាឡំពួរផ្ទាល់ក្នុងពិធីបើកកីឡាស៊ីហ្គេមជាផ្លូវការតែម្តង។
Fan ម្នាក់ដែលលេចធ្លោជាងគេឈ្មោះ ពូ ឈីវ មើលទៅហាក់ដូចជាមិនអាចទប់ចិត្តខ្លួនឯងបាន បានក្រោកឡើងក្រវីទង់ជាតិខ្មែរដោយក្តីមោទនៈ បានផ្តល់កិច្ចសម្ភាសន៍ថា៖ “ក្នុងខ្លួនខ្ញុំពេញទៅដោយក្តីមោទនៈ នៅពេលដែលឃើញក្បួនក្រុមអត្តពលិកខ្មែរយើងឈានជើងចូលមកជិតវេទិកា។ នេះជាមោទនភាពដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ ដែលមានឱកាសបានបង្ហាញទឹកទឹកចិត្តគាំទ្ររបស់ខ្ញុំផ្ទាល់ទៅឲ្យពួកគាត់ដែលប្រឹងអស់លទ្ធភាព ទោះជាលទ្ធផលយ៉ាងណាក៏មិនសំខាន់ ពួកគាត់បានក្លាយជាវីរជនសម្រាប់ខ្ញុំរួចទៅហើយ"។
ទស្សនាបទចម្រៀង “កម្លាំងចិត្តបេះដូងខ្មែរ” ឬ កម្រងវីដេអូក្នុងកំឡុងពេលបើកការប្រកួតកីឡាស៊ីហ្គេម៖