មិនលើកលែង! ទោះថ្ងៃភ្ជុំបិណ្ឌ ក៏ប៉ូលីសនៅតែបន្តផាកពិន័យអ្នកមិនគោរពច្បាប់ដែរ
- 2017-09-19 18:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនលើកលែង! ទោះថ្ងៃភ្ជុំបិណ្ឌ ក៏ប៉ូលីសនៅតែបន្តផាកពិន័យអ្នកមិនគោរពច្បាប់ដែរ
ចន្លោះមិនឃើញ
មន្ត្រីឲ្តដឹងថា ការផាកពិន័យចំពោះអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌគឺធ្វើដូចរាល់ឆ្នាំ ហើយប្រសិនបើពលរដ្ឋមិនគរពច្បាប់ចរាចរណ៍ ជាពិសេសអ្នកបើកបរមិនចូលរួមសហការមន្ត្រីចរាចរណ៍ នោះក្រុមនគរបាលនឹងរឃាត់ទុកមធ្យោបាយធ្វើដំណើរមួយអន្លើ។
ឯកឧត្តម វុន រ័ត្នវាសនា ប្រធាននាយកដ្ឋានគនរបាលចរាចរណ៍ នៃក្រសួងមហាផ្ទៃ មានប្រសាសន៍ថាៈ «នៅរយៈពេលកន្លងទៅ យើងតែងផាកពិន័យចំពោះយានយន្តណា មធ្យោបាយណាដែលដឹកចំនួនលើសកំណត់ និងដាក់ឥវ៉ាន់សំពីងសំពោង យើងនឹងធ្វើការផាកពិន័យ»។
ឯកឧត្តម ក្រើនរំលឹកថា ក្នុងការផាកពិន័យនេះទៀតសោត ប្រសិនបើអ្នកបើកបរមិនគោរព ហើយមិនសហការទៀតនោះ អាចត្រូវនឹងឃាត់ទុកមធ្យោបាយ មិនឲ្យធ្វើដំណើរនោះទេ។
គ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល០៣ថ្ងៃនៃពិធីបុណ្យភ្ជំបិណ្ឌ កាលពីឆ្នាំ ២០១៦ មានចំនួន ៤២ករណី ធៀបនឹងឆ្នាំ ២០១៥ មាន ៥១ ករណី ថយចុះ ១៩លើក ឬស្មើ ១៨% និងមានចំនួនអ្នកស្លាប់ ១៩នាក់ ធៀបឆ្នាំ២០១៥ មាន ២១នាក់ ដោយថយចុះចំនួន ០២នាក់។ ឯកឧ្តម គូសបញ្ជាក់ថា ចំនួនអ្នកស្លាប់ទាំង ១៩ មានអ្នកជិះម៉ូតូ ១៨នាក់។
បន្ទាប់ពីនេះ អគ្គស្នងការនគរបាលជាតិ រំពឹងថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលឱកាសបុណ្យភ្ជំខាងមុខនេះ នឹងមានការថយចុះ ស្របពេលដែលប្រជាពលរដ្ឋមានការយល់ដឹងពីច្បាប់ចរាចរណ៍ ការបើកបរមានច្បាប់ទម្លាប់ និងចេះយោគយល់អធ្យាស្រ័យគ្នាបានច្រើនគួរឲ្យកត់សម្គាល់៕