ហេតុផលដែល ម៉េង យៀកលី ស្ងាត់ពីសិល្បៈមួយរយៈ
- 2017-09-30 23:51:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលដែល ម៉េង យៀកលី ស្ងាត់ពីសិល្បៈមួយរយៈ
ចន្លោះមិនឃើញ
មួយរយៈចុងក្រោយនេះ យៀក ម៉េងលី ដែលមហាជនមួយចំនួនធ្លាប់មានការភ័ន្តច្រឡំថា ជាកញ្ញា ជីជី ហាក់បីដូចជាបាត់មុខពីវិថីសិល្បៈ។
ជុំវិញរឿងនេះសាមីខ្លួនបានរៀបរាប់ថា មូលហេតុដែល នាង បាត់មុខពីសិល្បៈមួយរយៈ ដោយសារចែករំលែកខ្លួនជាមួយការងារក្រុមហ៊ុនឯកជនមួយ ទើបមិនមានពេលវេលាគ្រប់គ្រាន់ប្រលូកក្នុងសិល្បៈដូចពេលមុន។ ដូច្នេះពុកម៉ែបងប្អូនមួយចំនួនប្រាកដជាភ្លេចមុខនាងជាក់ជាពុំខាន់។
យៀក ម៉េងលី និយាយបន្តថា ទោះយ៉ាងណានាងមិនបោះបង់ចោលសិល្បៈនោះទេ។ នាងនឹងវិលត្រឡប់ចូលសិល្បៈវិញនៅពេលវេលាមួយដែលសក្ដិសម អាចជួយបានច្រើនទៅដល់សង្គម តែមិនទាន់កំណត់ថ្ងៃច្បាស់ទេ។
ម៉េង យៀកលី ទើបចូលសិល្បៈកាលពីឆ្នាំ ២០១៥ ក្រោយប្រឡងជាប់លេខ២ក្នុងកម្មវិធី Freshie Girls & Boy រៀបចំដោយក្រុមហ៊ុន BKA Entertainment។ នាងមានដើមកំណើតនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ខ្សែភាពយន្តមុនដំបូងដែលធ្វើឲ្យទស្សនិកជនស្គាល់នាងគឺរឿង "ជីវិតយុវវ័យ"៕