ពានវាយកូនគោល CGA លើកទី១០ ទទួលបានការគាំទ្រលើសការរំពឹងទុក
- 2017-10-01 22:44:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពានវាយកូនគោល CGA លើកទី១០ ទទួលបានការគាំទ្រលើសការរំពឹងទុក
ចន្លោះមិនឃើញ
ការប្រកួតពានរង្វាន់វាយកូនគោលមិនអាជីព The CGA Tournament លើកទី១០ នៅទីលាន Grand Phnom Penh កាលពីថ្ងៃសៅរ៏កន្លងទៅនេះ ពិតជាទទួលបានការគាំទ្រខ្លាំងមែនទែន ដោយមានអ្នកចូលរួមរហូតដល់៩៣នាក់ឯណោះ។
ការប្រកួតពានរង្វាន់ខាងលើនេះ បើកទូលាយដល់កីឡាករ កីឡាការិនី កម្ពុជា និងបរទេស ក្នុងន័យលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព។ ជាពិសេសគឺបង្កើតព្រឹត្តិការណ៍ប្រកួតជារៀងរាល់៣ខែម្តង ជាប្រយោជន៍បង្កើនកម្រិតបច្ចេកទេសរបស់កីឡាករឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាមួយគ្នានោះគឺបណ្តុះបណ្តាលថ្នាលយុវជនឲ្យកាន់តែល្អ។ ការធញវើដូច្នេះគឺសម្រាប់អនាគតរបស់កម្ពុជា មានធនធានកីឡាករ កីឡាការិនីបានចូលរួមក្នុងព្រឹត្តិការណ៍ អន្តរជាតិនានា នាពេលខាងមុខ និងគោលដៅធំគឺស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ ដែលកម្ពុជាទទួលធ្វើ ជាម្ចាស់ផ្ទះនោះ។
ដោយឡែកលោក ឯក វណ្ណឌី ប្រធានក្លឹប CGA អាណត្តិថ្មីក៏បានថ្លែងប្រាប់ឲ្យដឹងថា នេះជាមោទនៈភាព ដែលមានការចូលរួមពីបងប្អូនកីឡាករជាច្រើន ហើយការចូលរួមមានចំនួនច្រើនជាងក្តីរំពឹងទុកទៅទៀតជាពិសេសគឺមានការចូលរួមពីដៃគូរសហការដើម្បីដំណើរការប្រកួតយ៉ាងរលូនផងដែរ ។ អ្វីដែលពិសេសទៀតនោះ គឺមានវត្តមានរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជាផងដែរ។
ចំពោះជ័យលាភីសម្រាប់ការប្រកួត CGA លើកទី១០នេះគឺ