ខ្លាំងប៉ះខ្លាំង Koenigsegg ត្រៀមចេញរថយន្តកំពូលល្បឿនប្រជែង Bugatti Chiron
- 2017-10-05 00:41:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងប៉ះខ្លាំង Koenigsegg ត្រៀមចេញរថយន្តកំពូលល្បឿនប្រជែង Bugatti Chiron
ចន្លោះមិនឃើញ
កាលពីសប្ដាហ៍មុន Bugatti បានចេញវីដេអូបង្ហាញរថយន្តម៉ូដែល Chiron អាចរត់បានជាមួយសន្ទុះពី ០ ដល់ ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងធ្លាក់ពី ៤០០ មក ០ ប្រើពេល ៤១,៩៦ វិនាទី។
តែនៅពេលនេះ ក្រុមហ៊ុនផលិតរថយន្តរបស់ស៊ុយអែដ Koenigsegg ហាក់ចេតនាចង់ផ្លែផ្កាដល់រថយន្ត Bugatti ជាមួយនឹងការផ្សាយផ្ទាំងរូបភាពនៃម៉ូដែល Agera RS ដែលមានរំលេចជាមួយនឹងពាក្យថា "0-400-OMG!” ហើយបញ្ជាក់ថានឹងរឿងអស្ចារ្យនឹងកើតមានឆាប់ៗ។
Koenigsegg Agera RS ជាម៉ូដែលលំដាប់ខ្ពស់ដែលមានសមត្ថភាពអាចរត់ក្នុងល្បឿនពី ០ ដល់ ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងធ្លាក់ពី ៣០០ មក ០ ដោយប្រើពេល ១៧,៩៥ វិនាទី។ Agera RS ប្រើម៉ាស៊ីនភ្លោះប្រភេទ V ស៊ីឡាំង ៨ (V8) ចំណុះ ៥,០ លីត្រ កម្លាំង ១ ៣៦០ សេះ ហើយតម្លៃគឺប្រមាណជាង ២ លានដុល្លារ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖