បន្ទាប់ពីឃាតកម្ម ហង្សមាស កាត់ប្លង់ សាន ស្រីឡៃ ក្នុងរឿង "រាជិនីភូមិគ្រឹះ" ចោលទេ?
- 2017-10-17 16:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាប់ពីឃាតកម្ម ហង្សមាស កាត់ប្លង់ សាន ស្រីឡៃ ក្នុងរឿង "រាជិនីភូមិគ្រឹះ" ចោលទេ?
ចន្លោះមិនឃើញ
ទោះបីជាពេលនេះអ្នកនាង សាន ស្រីឡៃ បានស្លាប់បាត់បង់ជីវិតទៅហើយក្ដី តែឈុតឆាក និងប្លង់មួយចំនួនដែលនាងសម្ដែងក្នុងរឿង "រាជិនីភូមិគ្រឹះ" មិនត្រូវបានកាត់ចោលនោះទេ នៅពេលដាក់បញ្ចាំងនៅទូរទស្សន៍ហង្សមាស។ នេះបើតាមលោក កៅ សីហា អ្នកដឹកនាំសម្ដែងរឿងនៅផលិតកម្មរស្មីហង្សមាសបាន ប្រាប់ Sabay ។
លោកនិយាយថា ហង្សមាសមិនកាត់ប្លង់ ស្រីឡៃ ថតក្នុងរឿង "រាជិនីភូមិគ្រឹះ" ចោលនោះទេព្រោះនេះគឺជារឿងដំបូង និងចុងក្រោយរបស់របស់ស្រីឡៃ ។ ម្យ៉ាងទៀតរឿងនេះនាង ពេញចិត្តសម្ដែងខ្លាំងណាស់គ្រាន់តែខាងហង្សមាសផ្ដល់ដំណឹងឲ្យថតភ្លាមកូនក្រុម ពេជ្រ សោភា រូបនេះឆ្លើយតបទទួលថតដោយគ្មានរារែកចិត្តអ្វីបន្តិចឡើយ។
លោក កៅ សីហា និយាយថា៖ “ស្រីឡៃ គាត់បានទទួលមរណភាពដោយសារតែប្ដីគាត់បាញ់សម្លាប់អ៊ីចឹង ពេលរឿង "រាជិនីភូមិគ្រឹះ" បញ្ចាំងនៅទូរទស្សន៍ ហង្សមាស ទស្សនិកជនគាត់ប្រាកដជាយល់ ដែលយើងមិនអាចបង្ហាញមុខតួអង្គគាត់នៅវគ្គបន្ទាប់ ដែលមិនទាន់បានថត"។
រឿង "រាជិនីភូមិគ្រឹះ" ជាខ្សែភាពយន្តភាគ ដែលមានជាង៦០ ភាគក្នុងនោះ សាន ស្រីឡៃ ថតបានជិត ៥០ ភាគរយហើយ។ រឿងនេះនាងសម្ដែងតួអង្គម្នាក់កាចឆ្នាសឆ្នើម មានឈុតឆាកសម្ដែងតាំងពីដើមរហូតដល់ចប់ផងដែរ។
គួររម្លឹកថា រឿង "រាជិនីភូមិគ្រឹះ" ជាប្រភេទខ្សែភាពយន្តមួយរំលេចទិដ្ឋភាព នៅសម័យបារាំង ចូលរួមសម្ដែងដោយ សុគន្ធ នីសា សុខ ស្រីនាង ណុប បាយ៉ារិទ្ធ ហ្សូណូ សូដា នីតា ចន ច័ន្ទលក្ខិណា និងតារាសម្ដែងប្រុសស្រីជាច្រើនរូបទៀត៕