ដំណឹងល្អ! កម្មវិធីប្រកួតកុនខ្លី Soyo ពន្យារពេលទទួល Script រហូតដល់ចុងខែនេះ
- 2017-11-14 21:35:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! កម្មវិធីប្រកួតកុនខ្លី Soyo ពន្យារពេលទទួល Script រហូតដល់ចុងខែនេះ
ចន្លោះមិនឃើញ
ការទទួល Script សម្រាប់ការប្រកួតផលិតខ្សែភាពយន្តខ្នាតខ្លី រដូវកាលទី២ ក្រោមប្រធានបទ «ស្នេហា» នឹងពន្យារពេលរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។ នេះជាដំណឹងល្អសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងការប្រកួតប្រជែង ដើម្បីលើកកម្ពស់វិស័យភាពយន្តខ្មែរ។
ការពន្យារទទួល Script នេះ គឺដើម្បីលើកទឹកចិត្តឲ្យផលិតករចូលរួមក្នុងការប្រកួតនេះបានកាន់តែច្រើន ពិសេសមានពេលវេលាគ្រប់គ្រាន់ក្នុងការសម្រិតសម្រាំងស្នាដៃរបស់ខ្លួន។
នៅចាំអីទៀត! សូមផ្ញើ Script រឿងខ្លីរបស់អ្នកជាភាសាខ្មែរ ឬអង់គ្លេស ទាក់ទងនឹងស្នេហា តាមរយៈ cometogetherfilms.kh@gmail.com ឥឡូវនេះមក ដើម្បីមានឱកាសទទួលបានទឹកប្រាក់ ១ ០០០ ដុល្លារ ផលិតភាពយន្តខ្លីដែលមានរយៈពេលចាប់ពី ៥នាទី រហូតដល់២៥នាទី ឲ្យមុនថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ Short Films Challenge 2017