អ្នកលេងហ្គេមកុំព្យូទ័រ អាចបន្ថយការកើតជំងឺវង្វេង ពេលចាស់ទៅ
- 2017-11-17 16:17:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលេងហ្គេមកុំព្យូទ័រ អាចបន្ថយការកើតជំងឺវង្វេង ពេលចាស់ទៅ
ចន្លោះមិនឃើញ
ការសិក្សាថ្មីមួយរបស់វិទ្យាស្ថានសុខភាពជាតិ សហរដ្ឋអាមេរិកលើពលរដ្ឋ ២ ៨០០ នាក់ បានបង្ហាញពីអត្រាធ្លាក់ចុះនូវការប្រឈមជំងឺវង្វេងពេលចាស់ប្រមាណ ២៩% ក្រោយធ្វើតេស្តសាកល្បងនូវលំហាត់ហ្វឹកហ្វឺនមួយចំនួនតាមប្រព័ន្ធកុំព្យូទ័រ។
លំហាត់ហ្វឹកហ្វឺននេះ គឺឲ្យអ្នកដែលមកសាកល្បងត្រូវនៅពីមុខអេក្រង់មួយ ហើយចុចទៅលើវត្ថុដែលលេចចេញមក ពោលប្រៀបបាននឹងការបើករថយន្តធន់ធំ ហើយរកមើលឱកាសកើតមានឧបសគ្គនៅចំពោះមុខ ហើយចុចត្រូវកាន់តែច្រើន ឧបសគ្គក៏កើតកាន់តែច្រើន។
ការសាកល្បងរកឃើញយ៉ាងច្បាស់ វិធីនេះបានជួយខួរក្បាលមនុស្សឲ្យមានការគិត វិភាគ ចងចាំ និងសម្រេចចិត្តរហ័សជាងពេលធម្មតា។
យ៉ាងណាលទ្ធផលនៃការសិក្សានេះ មិនទទួលការយល់ស្របពីសាស្ត្រាចារ្យ Rob Howard អ្នកជំនាញផ្នែកចិត្តសាស្ត្រវ័យចំណាស់នៅសកលវិទ្យាល័យ University College London ចក្រភពអង់គ្លេសនោះទេ។
លោកសាស្ត្រាចារ្យ Rob Howard និយាយថា វាពិតជាពិបាកទុកចិត្ត និងជឿជាក់លើលទ្ធផលដែលសិក្សាពីការវិវត្តន៍របស់មនុស្សដែលប្រើពេលត្រឹមប៉ុន្មានម៉ោង ប៉ុន្តែការសិក្សានេះពិតជាពិសេស ជាគន្លឹះបើកផ្លូវនៃការស្រាវជ្រាវខួរក្បាលមនុស្សដ៏សំខាន់៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត៖