រថយន្តស្ព័រកូនកាត់ BMW 1 Series ដ៏ទាក់ទាញមានលក់នៅខ្មែរហើយ
- 2017-11-24 01:43:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តស្ព័រកូនកាត់ BMW 1 Series ដ៏ទាក់ទាញមានលក់នៅខ្មែរហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន BMW Group Asia និង ក្រុមហ៊ុន Premium Auto Imports បានបញ្ចេញនូវម៉ូឌែលរថយន្ត BMW 118i M Sport ជាប្រភេទរថយន្តធុនតូចបានបំពាក់ជាមួយប្រព័ន្ធវិលកង់ក្រោយ ប្រើប្រព័ន្ធប្រតិបត្តិការ iDrive ជំនាន់ថ្មី។
រថយន្ត BMW 118i M Sport មានលក្ខណៈពិសេសដូចខាងក្រោម៖
ការរចនារូបរាង៖ ខ្សែបន្ទាត់រចនាលើផ្ទៃរថយន្តថ្មី ប៉ាណាមុខប្លែកជាងមុន គម្របក្បាលឡានវែង និងរាងខាងក្រោយបែបស្ព័របន្លិចចេញនូវរូបរាងដ៏ទាកទាញ។ ពណ៌ផ្ទៃខាងក្រៅថ្មី Seaside Blue និងSunset Orange បំពាក់ជាមួយកង់ទំហំ ១៧ អ៊ីញ (383M) និង១៨ អ៊ីញ (462M) ។
ការរចនាផ្ទៃខាងក្នុង៖ ផ្ទៃខាងក្នុងនៃផ្នែកខាងមុខត្រូវបានរចនាឡើងវិញទាំងស្រុង ជាមួយនឹងផ្ទៃខ្មៅទាំងមូល ផ្នែកកណ្ដាលមានប្រព័ន្ធបញ្ជាវិទ្យុ និងម៉ាស៊ីនត្រជាក់ នៅធ្នឹមកណ្ដាលមានគម្រប់បិទកន្លែងដាក់កែវ គន្លឹះបង្អួចនៅជាប់នឹងទ្វាបានបំពាក់ស៊ុមដោយក្រូម ប្រព័ន្ធម៉ាស៊ីនត្រជាក់បញ្ចេញគ្រប់កន្លែងនៅក្នុងរថយន្ត។
ប្រើប្រព័ន្ធ iDrive អេក្រង់បញ្ជាដោយដៃ និងសំឡេង៖ ត្រូវបានបំពាក់ដោយប្រព័ន្ធប្រតិបត្តិការ iDrive ជំនាន់ចុងក្រោយ ដែលអនុញ្ញាតឲ្យអ្នកបើកបរអាចធ្វើការបញ្ជា ដំណើរការមុខងារយានយន្ត ការស្វែងរកទីតាំង និងការកម្សាន្តផ្សេងៗយ៉ាងងាយស្រួលដោយដៃម្ខាង ប្រើប្រាស់ Touch Screen ដែលមានអេក្រង់ទំហំ ៨,៨ អ៊ីញ មានភាពងាយស្រួលបញ្ចូលចំណង់ជើងបទចម្រៀង ឬលេខទូរសព្ទ និងភ្ជាប់មកជាមួយប្រព័ន្ធ Navigation System Professional រួមជាមួយមុខងារបញ្ជាដោយសម្លេងដ៏ឆ្លាតវៃ។
កម្លាំងម៉ាស៊ីន៖ បានបំពាក់នូវប្រព័ន្ធបញ្ជូន Steptronic 8 ជាប្រភេទម៉ាស៊ីន BMW Efficient Dynamics ប្រើសាំង ទំហំ 3 ស៊ីឡាំង បូករួមជាមួយនិងបច្ចេកវិទ្យា BMW TwinPower Turbo ។
BMW 118i M Sport ដាក់លក់ក្នុងតម្លៃ ៧២ ៨០០ ដុល្លារ ។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
ចុចអានបន្ត៖
Aston Martin ផលិតរថយន្តប្រណាំង ត្រៀមចូលសង្វៀនឆ្នាំក្រោយ
តិចនិក ៥ យ៉ាងថែទាំម៉ូតូឲ្យនៅថ្មី មិនងាយរត់ទៅរកជាង