ចង់ជិះតាក់ស៊ី ពេលនេះលែងខ្លាចគេធ្វើស៊ីទៀតហើយ
- 2017-12-03 21:47:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ជិះតាក់ស៊ី ពេលនេះលែងខ្លាចគេធ្វើស៊ីទៀតហើយ
ចន្លោះមិនឃើញ
ពេលជិះតាក់ស៊ីម្តងៗ អ្នកខ្លះបារម្ភលិចបារម្ភកើត។ ក្រៅពីគិតគូរសុវត្ថិភាពផ្ទាល់ខ្លួន គឺខ្លាចប៉ះអ្នកបើកតាក់ស៊ីធ្វើស៊ីតែម្តង។
អ្នកបើកបរតាក់ស៊ីខិលខូចមួួយចំនួន ដោយសារចង់ចំណេញពីអ្នកដំណើរ ពេលគេហៅជិះម្តងៗ ប្រើល្បិចជិះពង្វាងផ្លូវវាងចុះវាងឡើង ធ្វើម៉េចឲ្យរថយន្តរត់បានឆ្ងាយ ដើម្បីងាយគិតតម្លៃខ្ពស់។
UBER ជាក្រុមហ៊ុនផ្តល់សេវាតាក់ស៊ីថ្មីមួយទៀត ដែលទើបធ្វើប្រតិបត្តិការអាជីវកម្មដឹកអ្នកដំណើរនៅក្នុងប្រទេសកម្ពុជា។ អ្វីជាចំណុចពិសេសក្រុមហ៊ុនតាក់ស៊ីនេះ គឺអ្នកដំណើរអាចដោនឡូត App ប្រើប្រាស់ អាចដឹងព័ត៌មានអ្នកបើកបរ រយៈពេលធ្វើដំណើរ តម្លៃពិតប្រាកដ រួមទាំងព័ត៌មានផ្សេងៗទៀត។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...