Mazda ប្រកាសបញ្ចេញបច្ចេកវិទ្យា SkyActive បំពាក់លើរថយន្តស៊េរីក្រោយៗ
- 2017-12-05 20:32:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mazda ប្រកាសបញ្ចេញបច្ចេកវិទ្យា SkyActive បំពាក់លើរថយន្តស៊េរីក្រោយៗ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Mazda បានណែនាំពីបច្ចេកវិទ្យា SkyActive ជំនាន់ចុងក្រោយ សម្រាប់បំពាក់លើរថយន្តលក្ខណៈគ្រួសារ។
លោក Susumu niinai អ្នកគ្រប់គ្រងទូទៅការិយាល័យផ្នែកអាជីវកម្មរបស់ Mazda ប្រចាំតំបន់អាស៊ាន បានធ្វើសន្និសីទកាលពីរសៀលម្សិលមិញនេះ ដើម្បីបង្ហាញពីរបកគំហើញនៃបច្ចេកវិទ្យា SkyActive ជំនាន់ថ្មី ដែលនឹងបំពាក់លើរថយន្តស៊េរីក្រោយៗរបស់ Mazda។
លោក Susumu niinai ឲ្យដឹងថា បច្ចេកវិទ្យា SkyActive ធ្វើឲ្យរថយន្តមានសន្ទុះខ្លាំង កាត់បន្ថយការបញ្ចេញជាតិពុលទៅបរិយាកាស។ បច្ចេកវិទ្យានេះ ក៏ផ្ដោតលើការរចនាលើតួរថយន្តទាំងមូលដូចជាកម្លាំងម៉ាស៊ីន រូបរាង និងសន្សំសំចៃប្រេងឥន្ធនៈ បើធៀបស៊េរីរថយន្តបែបលក្ខណៈគ្រួសារដទៃទៀត។
បច្ចេកវិទ្យា SKYACTIV ធ្លាប់បានបំពាក់ជាមួយរថយន្ត Mazda ជាច្រើនម៉ូដែលដូចជា Mazda MX-5, Mazda 2, Mazda 3, Mazda 6, Mazda CX-5, Mazda CX-9 និង Mazda CX-3 ។
បើតាមអ្នកគ្រប់គ្រងជាន់ខ្ពស់នេះ បច្ចេកវិទ្យារបស់ SKYACTIVE ត្រូវបានទទួលការកោតសរសើរចំពោះភាពរហ័សជាមួយការបើកបរ និងចំណាយសាំងតិច។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទបន្ត៖