ឱកាសពិសេស! រៀនសរសេរអត្ថបទភាពយន្ត ដោយឥតគិតថ្លៃ
- 2017-12-08 03:43:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសពិសេស! រៀនសរសេរអត្ថបទភាពយន្ត ដោយឥតគិតថ្លៃ
ចន្លោះមិនឃើញ
Soyo សហការជាមួយផលិតកម្ម Come Together Films និង នាយកដ្ឋានសិល្បៈភាពយន្ត រៀបចំវគ្គបណ្តុះបណ្តាល ScreenWriting Masterclass នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៧នេះ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច។
ផលិតករ អ្នកដឹកនាំរឿងវ័យក្មេង ឬក៏យុវវ័យដែលស្រលាញ់ការផលិតភាពយន្តទាំងអស់ អាចមានឱកាសចូលរួមវគ្គបណ្តុះបណ្តាល នឹងទទួលបានជំនាញលើផ្នែកតែងនិពន្ធ និងសរសេរអត្ថបទភាពយន្ត ដែលផ្តោតលើការផលិតភាពយន្តខ្លី។
លក្ខខណ្ឌ៖
ជាជនជាតិខ្មែរ
មានអាយុចាប់ពី២០ឆ្នាំ ដល់ ៣០ឆ្នាំ
បេក្ខជនត្រូវមានអត្ថបទនិពន្ធរឿងខ្លីរបស់ខ្លួនឯងស្រាប់
ដើម្បីចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលនេះ អនាគតផលិតករ និងអ្នកស្រលាញ់ការផលិតភាពយន្តទាំងឡាយ ត្រូវផ្ញើប្រវត្តិរូបសង្ខេប ឬ CV ភ្ជាប់ជាមួយអត្ថបទពិព៌ណនាអំពីចំណាប់អារម្មណ៍របស់អ្នក ឬ Cover Letter ថាតើហេតុអ្វីបានជាអ្នកចង់ចូលរួមចំណែកលើការនិពន្ធភាពយន្ត ឬ ScreenWriting Masterclass រួចផ្ញើទៅកាន់អ៊ីម៉ែល cometogetherfilms.kh@gmail.com។