តួ "Wolverine” នឹងមិនត្រលប់មកសម្ដែងតួនេះវិញទេ ទោះបី Disney ទិញ Fox ក៏ដោយ
- 2017-12-14 01:19:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួ "Wolverine” នឹងមិនត្រលប់មកសម្ដែងតួនេះវិញទេ ទោះបី Disney ទិញ Fox ក៏ដោយ
ចន្លោះមិនឃើញ
តារាសម្ដែងជើងចាស់លោក Hugh Jackman ធ្លាប់បោះសម្ដីថា លោកនឹងអាចត្រលប់មកសម្ដែងជាតួអង្គនេះម្ដងទៀត ប្រសិនជាក្រុមហ៊ុនយក្ស Disney ទិញសិទ្ធិគ្រប់គ្រងសែស្រឡាយរឿង X-Men ពីក្រុមហ៊ុនផលិតរឿង 21st បានសម្រេចពិតប្រាកដ។
លោកធ្លាប់និយាយដូច្នេះប្រាប់សារព័ត៌មាន Collider ថា៖ "វាពិតជាគួរឲ្យចាប់អារម្មណ៍ ពីព្រោះក្នុងរយៈ១៧ឆ្នាំមកហើយ ខ្ញុំតែងតែគិតថាគំនិតនេះ គឺពិតជាអស្ចារ្យ។ ខ្ញុំចង់ឃើញ Iron Man, Hulk និង Wolverine សម្ដែងក្នុងសាច់រឿងជាមួយគ្នា។ រាល់ពេលដែលខ្ញុំបានមើលរឿង "Avenger” ខ្ញុំតែងតែស្រមើស្រមៃថា Wolverine ឈរនៅកណ្ដាលពួកគេ ជាពិសេសឈុតឆាកវាយប្រហារទាំងនោះ។"
លោកបានបន្តទៀតថា៖ "ខ្ញុំគិតថា វាមិនអាចនឹងកើតឡើងនោះទេ ស្រាប់តែខ្ញុំបានឃើញចំណងជើងព័ត៌មានពីរឿងនេះដែលអាចកើតឡើងឆាប់ៗនេះ ពេលនោះខ្ញុំស្រាប់តែភាំងអារម្មណ៍ ហើយគិតពីវា ប៉ុន្តែសម្រាប់ពេលនេះខ្ញុំបានសម្រេចចិត្តរួចទៅហើយថា ឈប់សម្ដែងជាតួអង្គនេះជាផ្លូវការ ប៉ុន្តែសង្ឃឹមថានឹងមានតារាសម្ដែងថ្មីជំនួសតំណែង Wolverine នេះ។"
លោក Jackman ធ្លាប់បានបង្ហាញអារម្មណ៍បែបនេះ ខណៈលោកសម្ដែងជាតួអង្គ Wolverine នេះ ប៉ុន្តែក្រោយពីលោកសម្ដែងរឿងចុងក្រោយ "Logan” កាលពីដើមឆ្នាំនេះលោកបានស៊ីញ៉េបោះបង់កុងត្រាចំពោះការដើរតួជាតួអង្គនេះជារៀងរហូត។
គិតមកដល់ពេលនេះលោកបានសម្ដែងជា Wolverine ក្នុងភាពយន្ត X-Men មិនតិចជាង១០វគ្គនោះទេ៕
អានអត្ថបទ៖
តួអង្គស្រីអាស៊ីដំបូងបំផុត បង្ហាញខ្លួនក្នុងខ្សែរឿង Star War
ភាពយន្តដាយណូស័រវគ្គថ្មី Jurassic World: Fallen Kingdom បញ្ចេញ Trailer ជាផ្លូវការ
អស្ចារ្យ! រឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ ឈរឈ្មោះដណ្ដើមពានធំទៀតហើយ