ជ័យ សុវ៉ាត រំពឹងសាងកេរ្តិ៍ឈ្មោះនៅក្នុងផលិតកម្មធំមួយ
- 2017-12-17 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ័យ សុវ៉ាត រំពឹងសាងកេរ្តិ៍ឈ្មោះនៅក្នុងផលិតកម្មធំមួយ
ចន្លោះមិនឃើញ
ក្រោយពីបាត់មុខមួយរយៈពីវិថីសិល្បៈស្រាប់តែពេលនេះអតីត ជយលាភីលេខ២ ក្នុងកម្មវិធីផ្កាយរះ ក្នុងសួន ជ័យ សុវ៉ាត លេចមុខមាត់ថ្មីក្នុងផលិតកម្មសាន់ដេជាមួយក្ដីរំពឹងខ្ពស់។
ជ័យ សុវ៉ាត បានប្រាប់ Sabay ថា ការចូលខ្លួនជាសមាជិកថ្មីក្នុងផលិតកម្មសាន់ដេ លោកជឿជាក់ថាកេរ្តិ៍ឈ្មោះរបស់លោកនឹងទទួលបានការគាំទ្រពីទស្សនិកជន។ លោក ថា៖" បានជាខ្ញុំសង្ឃឹមថាកេរ្តិ៍ឈ្មោះខ្ញុំអាចលេចធ្លោនៅសាន់ដេ ព្រោះខ្ញុំអាចច្រៀងបានគ្រប់ទម្រង់បទសម័យ បូរាណ ច្រៀងបានទាំងអស់"។
បន្ថែមពីនេះទៀតលោកថា ខ្លួននឹងបង្កើតក្បាច់រាំថ្មីហើយប្លែកជាមួយបទ Original Song ដើម្បីទាញប្រជាប្រិយភាពពីអ្នកគាំទ្រ ក្នុងនាមជាអ្នកសិល្បៈត្រូវចេះឲ្យបានច្រើនមុខ ទើបអាចទាញប្រជាប្រិយភាពពីអ្នកគាំទ្របាន។
គួរបញ្ជាក់ថា ជ័យ វ៉ាត ជាម្ចាស់ជយលាភីលេខ២ ក្នុងកម្មវិធីផ្កាយរះក្នុងសួន ជំនាន់ទី ១ ឆ្នាំ ២០១៣ ក្រោយពីប្រលងជាប់ភ្លាមលោកបានចូលជ្រកក្នុងផលិតកម្ម Mega បានប៉ុន្មានឆ្នាំក៏ផ្អាក ទៅបន្តការសិក្សាផ្នែកពេទ្យវិញ។ ប៉ុន្តែនៅចុងឆ្នាំ ២០១៧ លោកក៏បានចូលមកជ្រកកោននៅផលិតកម្មសាន់ដេ ជាមួយបទចម្រៀង Original Song ១បទមានចំណងជើងថា "ក្រចេះស្នេហ៍បង"៕