Vj Alaskoo ទទួល​បាន​​តំណែង​ថ្មី​​ពី​ក្រសួង​ការងារ

  • 2017-12-19 20:34:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ VJ ALASKOO ​ត្រូវ​​បាន​តែង​តាំង​​ជា "ប្រធាន​សមាគម​អតីត​ពលករ​មក​ពី​កូរ៉េ​" កាលពីម្សិលមិញនេះ។ ការតែងតាំងនេះធ្វើឡើងក្នុងក្នុងពិធីគម្រប់ខួប១០ឆ្នាំ នៃ​ប្រព័ន្ធ​អនុញ្ញាត​មុខ​របរ​​នៅ​កម្ពុជា និង​ពិធី​ជប់​លៀង​បំណាច់​ឆ្នាំ​​​​​របស់ក្រសួង​ការ​ងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ​។

ឯកឧត្ដម​ ហេង សួរ អគ្គនាយក​ក្រសួង​ការ​ងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ​

ឯកឧត្ដម​ ហេង សួរ អគ្គនាយក​ក្រសួង​ការ​ងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ​បានឲ្យដឹងថា មូល​ហេតុ​ដែល​តែង​តាំង​ VJ ALASKOO ជា​ប្រធាន​សមាគម​អតីត​ពលករ​មក​ពី​កូរ៉េ​ ដោយ​សារ​តែ​តារា​សម្ដែង​រូប​នេះ​បទ​​ពិសោធន៍​ច្រើន​ឆ្នាំ​​​ ទៅ​លើ​ផ្នែក​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​បង​ប្អូន​​ពលករ​ខ្មែរ​ដែល​ធ្វើ​នៅ​ប្រទេស​កូរ៉េ​។​ ឯកឧត្តម​ថា​៖​"​ កា​រ​បង្កើត​សមាគម​អតីត​ពលករ​មក​ពី​កូរ៉េ​ គឺ​ក្នុង​គោល​បំណង​​ជួយ​បង​ប្អូន​ដែល​បញ្ចប់​ការ​ងារ​ត្រលប់​មក​ស្រុក​ខ្មែរ​វិញ​ កុំ​ឲ្យ​ពួក​គាត់​​ឯកោ​ ព្រោះ​មាន​សមាគម​​ជា​អ្នក​ជួយ​ផ្ដល់​ភាព​កក់​ក្ដៅ​"។

ចំណែក​ឯ​សាមី​ខ្លួន​ត្រូវ​បាន​​ក្រសួង​តែង​​ជា​ "ប្រធាន​សមាគម​អតីត​ពលករ​មក​ពី​កូរ៉េ​" VJ Alaskoo បាន​បង្ហាញ​អារម្មណ៍​រំភើប​​ សប្បាយ​រីក​រាយ​យ៉ាង​ក្រៃ​លេង​ ហើយ​លោក​បាន​ប្ដេជ្ញានឹង​ដឹក​នាំ​​សមាគម​មួយ​នេះ​ឲ្យ​បាន​ល្អ​ ជា​ពិសេស​ជួយ​ដល់​​បង​ប្អូន​ពលករ​ខ្មែរ​ ក្រោយ​​ពេល​បញ្ចប់​ការ​ងារ​ត្រលប់​មក​កម្ពុជា​វិញ​។

“​​ខ្ញុំ​សន្យា​ថា​នឹង​ដឹក​នាំ​សមាគម​ឲ្យ​បាន​ល្អ​ ជា​ពិសេស​បង្កើត​ទំនាក់​ទំនង​ឲ្យ​ល្អ​បង​ប្អូន​ពលករ​កូរ៉េ​ មិន​ឲ្យ​ពួក​គាត់​មាន​អារម្មណ៍ថា​ឯកា​ នោះ​ទេ​"។ នេះ​បើ​តាម Alaskoo បញ្ជាក់​៕​​​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ផ្តល់ឲ្យ​