វណ្ណ នីឡា បក​ស្រាយ​រឿង​ខុស​បច្ចេកទេស​នៅ​លើ​ឆាកតន្ត្រី​សប្ដាហ៍​​មុន វណ្ណ នីឡា បក​ស្រាយ​រឿង​ខុស​បច្ចេកទេស​នៅ​លើ​ឆាកតន្ត្រី​សប្ដាហ៍​​មុន
  • 2015-03-11 10:42:16

ទី​បំផុត តារា​ចម្រៀង វណ្ណ នីឡា បាន​ចេញ​មុខ​បក​ស្រាយ​តាម​រយៈ​វីដេអូ​ថ្មី​មួយ ពាក់ព័ន្ធ​ទៅ​នឹង​​ភាព​មិន​ប្រក្រតី ឬ​ខុស​បច្ចេកទេស​ចំពោះ​ការ​បកស្រាយ​បទ "ស្រឡាញ់​អ្នក​មុន​ រៀប​ការ​អ្នក​ក្រោយ" នៅ​លើ​ឆាក​នៃ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​កាល​ពី​ថ្ងៃ​ទី​៨​ខែ​មីនា​កន្លង​ទៅ​នេះ។ ស្រី​ស្អាត​រូប​នេះ​អះអាង​ថា ការ​ចេញ​មុខ​បក​ស្រាយ​នៅ​ព្រឹក​នេះ គឺ​ក្រោយ​មាន​ការ​បញ្ជាក់​ច្បាស់លាស់​នូវ​មូលហេតុ​ពិត​ប្រាកដ ពី​ភាគី​ទូរទស្សន៍​ខាង​លើ៕