មួយថ្ងៃទៀតចប់ពិព័រណ៍ផលិតផលខ្មែរនៅកោះពេជ្រ មិនបានទៅចូលរួម ស្ដាយដល់ហើយ!
មួយថ្ងៃទៀតចប់ពិព័រណ៍ផលិតផលខ្មែរនៅកោះពេជ្រ មិនបានទៅចូល...
ពិព័រណ៍ផលិតផលខ្មែរ ខេត្តមួយផលិតផលមួយ នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ នឹងបិទការដាក់តាំងលក់ផលិតផល កសិផលយ៉ាងច្រើនសម្បូរបែប មកពីគ្រប់បណ្ដាខេត្តនានាទូទាំងប្រទេសកម្ពុជា។ បើសិនជាប្រិយមិត្តចាប់អារម្មណ៍ អាចអញ្ជើញទៅចូលរួមទស្សនា និងទិញទំនិញទាំងអស់នោះបាន នៅសាលពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៩យប់ រហូតដល់ថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១៤នេះ។