វណ្ណ នីឡា បកស្រាយរឿងខុសបច្ចេកទេសនៅលើឆាកតន្ត្រីសប្ដាហ៍មុន
វណ្ណ នីឡា បកស្រាយរឿងខុសបច្ចេកទេសនៅលើឆាកតន្ត្រីសប្ដាហ៍មុន
ទីបំផុត តារាចម្រៀង វណ្ណ នីឡា បានចេញមុខបកស្រាយតាមរយៈវីដេអូថ្មីមួយ ពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតី ឬខុសបច្ចេកទេសចំពោះការបកស្រាយបទ "ស្រឡាញ់អ្នកមុន រៀបការអ្នកក្រោយ" នៅលើឆាកនៃស្ថានីយទូរទស្សន៍បាយ័នកាលពីថ្ងៃទី៨ខែមីនាកន្លងទៅនេះ។ ស្រីស្អាតរូបនេះអះអាងថា ការចេញមុខបកស្រាយនៅព្រឹកនេះ គឺក្រោយមានការបញ្ជាក់ច្បាស់លាស់នូវមូលហេតុពិតប្រាកដ ពីភាគីទូរទស្សន៍ខាងលើ៕