ឥទ្ធិពលព្យុះនឹងអស់នៅថ្ងៃស្អែក តែភ្លៀងនៅបន្ដធ្លាក់រហូតដល់ភ្ជុំបិណ្ឌ
ឥទ្ធិពលព្យុះនឹងអស់នៅថ្ងៃស្អែក តែភ្លៀងនៅបន្ដធ្លាក់រហូតដល់ភ...
ឥទ្ធិពលព្យុះទី ១៥ ដែលមានឈ្មោះថា កាល់ម៉េជី (Kalmaegi) ដែលបានបោកបក់នៅសមុទ្រចិនខាងត្បូងកាលពីម្សិលមិញនឹងមកដល់ឆ្នេរសមុទ្រវៀតណាមយប់នេះ ហើយនឹងបន្ដរហូតដល់ថ្ងៃស្អែក។ ថ្ងៃស្អែកត្បិតតែព្យុះនេះ បញ្ចប់នៅទីក្រុងហាណូយក្ដី ក៏ប៉ុន្ដែ ប្រទេសកម្ពុជា ក៏នៅបន្ដធ្លាក់ភ្លៀងរហូតដល់ភ្ជុំបិណ្ឌ ដោយសាររបបខ្យល់មូសុង និង ប្រព័ន្ធសម្ពាធទាប។ នេះបើតាមការឲ្យដឹងពីមន្រ្តីក្រសួងធនធានទឹកនិងឧត្តុនិយម។